អភិបាល​ខេត្ត​កំពង់ស្ពឺ​ ចុះពិនិត្យស្ថានភាពផ្លូវខូច តាមមូលដ្ឋានដើម្បីរៀបចំផែនការជួសជុល

2026/07/11 06:39:47 pm        110

កំពង់ស្ពឺ៖ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានដឹកនាំក្រុមការងារមន្ត្រីជំនាញបច្ចេកទេស និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យស្ថានភាពផ្លូវខូច នៅក្នុងភូមិសាស្ត្រក្រុង/ស្រុកចំនួន៤ រួមមាន ក្រុងច្បារមន ស្រុកសំរោងទង ស្រុកគងពិសី និងស្រុកបសេដ្ឋ ក្នុងខេត្តកំពង់ស្ពឺ ដើម្បីវាយតម្លៃគុណភាព និងរៀបចំផែនការស្តារ ជួសជុល និងអភិវឌ្ឍន៍បន្ថែម។

‎ក្នុងឱកាសចុះពិនិត្យនោះ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់មន្ត្រីបច្ចេកទេស ក៏ដូចជាភាគីពាក់ព័ន្ធទាំងអស់ ត្រូវតែយកចិត្តទុកដាក់ខ្ពស់ លើគុណភាពជាចម្បង ដោយរាល់ការស្ថាបនា ឬជួសជុលឡើងវិញ ត្រូវតែធ្វើឡើងតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ រឹងមាំ និងមានប្រព័ន្ធរំដោះទឹកច្បាស់លាស់ ដើម្បីធានាឱ្យផ្លូវអាចប្រើប្រាស់បានយូរអង្វែង មិនមែនធ្វើហើយខូចៗនោះឡើយ។

‎ឯកឧត្តមបានបន្តថា មន្ត្រីជំនាញត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋានតាមដាន និងត្រួតពិនិត្យជាប្រចាំនូវរាល់ប្រព័ន្ធលូ និងប្រឡាយរំដោះទឹកតាមសងខាងផ្លូវ ដោយមិនត្រូវទុកឱ្យមានការកកស្ទះដោយសារសម្រាម ឬដីខ្សាច់ឡើយ ព្រោះទឹកជំនន់ទឹកភ្លៀងគឺជាសត្រូវធំបំផុតរបស់ផ្លូវថ្នល់។ ជាមួយគ្នានោះដែរ ភាគីពាក់ព័ន្ធត្រូវសហការជាមួយសមត្ថកិច្ច ដើម្បីរឹតបន្តឹងលើការត្រួតពិនិត្យរថយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរឆ្លងកាត់ខ្សែផ្លូវក្នុងខេត្ត ដោយត្រូវអនុវត្តច្បាប់ និងផាកពិន័យឱ្យបានម៉ឺងម៉ាត់បំផុតចំពោះយានយន្តណាដែលផ្ទុកលើសទម្ងន់កំណត់។

‎ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋ ចូលរួមថែរក្សាសម្បត្តិរដ្ឋទាំងអស់គ្នា ជាពិសេសការមិនផ្ទុកទម្ងន់លើសទម្ងន់កំណត់ ដើម្បីរក្សាខ្សែផ្លូវទាំងនោះឱ្យនៅល្អស្អាត សម្រាប់ជាប្រយោជន៍រួមក្នុងការធ្វើដំណើរ និងការដឹកជញ្ជូនកសិផលនានា ក្នុងគោលដៅលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិទាំងមូលផងដែរ។

‎គួរបញ្ជាក់ផងដែរថាក្នុងដំណើរចុះពិនិត្យនោះរួមមាន៖ ក្នុងស្រុកសំរោងទង ខ្សែផ្លូវលេខ ១៤៤០ ចេញទៅផ្លូវជាតិលេខ៤ (ម្តុំមុខបុរីសុវណ្ណ) តភ្ជាប់រវាងស្រុកសំរោងទង និងក្រុងច្បារមន មានប្រវែង ១០ គីឡូម៉ែត្រ។ ‎ខ្សែផ្លូវលេខ ១៤០ ពីផ្លូវជាតិលេខ៤ តាមផ្សារព្រៃផ្តៅ ទៅដល់វត្តស្រះឃ្លាំង មានប្រវែង ៩,៩ គីឡូម៉ែត្រ។ ‎ខ្សែផ្លូវតភ្ជាប់ពីផ្លូវលេខ៥១ មានប្រវែង ៨,៤ គីឡូម៉ែត្រ ចាប់ពីមុខវត្តអង្គខ្មៅ ដោយតភ្ជាប់ពីផ្លូវបេតុងចាស់ (លេខ ១៦១០៣ ទទឹង ៨៣) ស្ថិតនៅក្នុងឃុំសំបូរ និងឃុំត្រពាំងគង ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៤ ម្តុំមុខរោងចក្រសាព្រីណា។ ស្រុកគងពិសីខ្សែផ្លូវតភ្ជាប់ចន្លោះពីផ្លូវជាតិលេខ ៤១ ទៅដល់ផ្លូវជាតិលេខ ៣ មានប្រវែង ៨,៦ គីឡូម៉ែត្រ។ និងស្រុកបសេដ្ឋ ខ្សែផ្លូវពីផ្សារប័ង្គសី មកផ្សារស្លាបលែង៖ ផ្លូវមួយខ្សែនេះរងការខូចខាតច្រើន ដោយកាត់តាមឃុំចំនួន២ គឺឃុំស្តុក និងឃុំភារីមានជ័យ មានប្រវែងសរុប ១២ គីឡូម៉ែត្រ។

សរុបខ្សែផ្លូវសំខាន់ៗដែលត្រូវបានចុះពិនិត្យ និងវាយតម្លៃដើម្បីត្រៀមស្តារ និងជួសជុលឡើងវិញនៅក្នុងស្រុកទាំង៤ នេះមានប្រវែងសរុបប្រមាណជិត ៤៩ គីឡូម៉ែត្រ ៕ 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm