យោងតាមរបាយការណ៍របស់កាសែត Wall Street Journal (WSJ)បានឲ្យដឹងថា រដ្ឋបាល លោក Trump ជឿជាក់ថាកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយទីក្រុងតេអេរ៉ង់កាន់តែមិនអាចធ្វើទៅរួច ដោយទទួលស្គាល់ថាដំណោះស្រាយដោយសន្តិវិធីដើម្បីទប់ស្កាត់កម្មវិធីបរមាណូរបស់អ៊ីរ៉ង់នឹងមិនអាចឈានដល់បានឡើយ។
យោងតាម កាសែត Wall Street Journal (WSJ) ថា មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិក បានកត់សម្គាល់ថា ការមិនគោរពជាបន្តបន្ទាប់របស់អ៊ីរ៉ង់ចំពោះកិច្ចព្រមព្រៀងដែនសមុទ្របណ្តោះអាសន្ន បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់កិច្ចព្រមព្រៀង ដោយលោកប្រធានាធិបតី Trump កាលពីពេលថ្មីៗនេះបាននិយាយថា «ខ្ញុំមិនដឹងថាយើងនឹងទទួលបានកិច្ចព្រមព្រៀងដែរ ឬយ៉ាងណានោះទេ»។
មន្ត្រី បានព្រមានបន្ថែមទៀតថា «វាក៏មិនអាចទទួលបានកិច្ចព្រមព្រៀងនុយក្លេអ៊ែរបានដែរ ប្រសិនបើអ៊ីរ៉ង់មិនប្រគល់សារធាតុអ៊ុយរ៉ានីញ៉ូមដែលចម្រាញ់រួចដែលបានកប់ទុកទៅឱ្យសហរដ្ឋអាមេរិក» ហើយទីក្រុងវ៉ាស៊ីនតោនមានជម្រើសយោធា ដើម្បីរារាំងដំណើរការសម្ភារៈទាំងនោះជាអចិន្ត្រៃយ៍។

