សមាជិកព្រឹទ្ធសភាអាមេរិកប្រកាសកិច្ចព្រមព្រៀងជាមួយលោក Trump ស្ដី​ពី​សេចក្តីព្រាងច្បាប់ដាក់ទណ្ឌកម្មរុស្ស៊ី

2026/07/11 10:17:44 pm        84

សមាជិកព្រឹទ្ធសភាអាមេរិកចំនួន ៤រូប បានឱ្យដឹង​កាល​ពី​ថ្ងៃសុក្រ (ទី១០ ខែកក្កដា ឆ្នាំ២០២៦) ថា ពួកគេបានឈានដល់កិច្ចព្រមព្រៀងជាមួយរដ្ឋបាលរបស់​លោកប្រធានាធិប Donald Trump ដើម្បីបន្តទៅមុខជាមួយនឹងច្បាប់ដែលត្រូវបានធ្វើបច្ចុប្បន្នភាព ស្ដី​ពី​ទណ្ឌកម្មរុស្ស៊ី។

សមាជិកព្រឹទ្ធសភា លោក​ Richard Blumenthal លោក Lindsey Graham លោកស្រី Jeanne Shaheen និងលោក Roger Wicker បានលើក​ឡើង​នៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «យើងមានមោទនភាព ក្នុងការប្រកាសថា យើងបានឈានដល់កិច្ចព្រមព្រៀងជាមួយរដ្ឋបាលរបស់​លោក Trump ដើម្បីបន្តទៅមុខនូវ​ច្បាប់ដាក់ទណ្ឌកម្មរុស្ស៊ីដែលត្រូវ​បានធ្វើបច្ចុប្បន្នភាពរបស់យើង។ យើងពិតជារីករាយណាស់ជាមួយនឹងវឌ្ឍនភាពដ៏សំខាន់នេះ ហើយរំពឹងថា នឹងដាក់ចេញច្បាប់នេះក្នុងពេលឆាប់ៗនេះ»។

សេចក្តីថ្លែងការណ៍នេះបានឱ្យដឹងទៀត​ថា៖ «ខណៈពេលដែលរុស្ស៊ីកំពុងបង្កើនការសម្លាប់ជនស៊ីវិល វាគឺ​មាន​ភាព​ចាំបាច់ណាស់ដែលស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិធ្វើការរួមគ្នា ដើម្បីបង្កើតវិធីសាស្ត្រទាមទារតម្លៃឱ្យខ្ពស់ ចំពោះ​អ្នកដែលទិញប្រេង និងឧស្ម័នធម្មជាតិរបស់រុស្ស៊ី ដែលជាប្រភព​ដល់​ម៉ាស៊ីនធ្វើ​សង្គ្រាមរបស់លោក (Vladimir) Putin»។

សេតវិមានមិនបានឆ្លើយតបភ្លាមៗឡើយ​ ចំពោះសំណើសុំការអត្ថាធិប្បាយ ពាក់​ព័ន្ធ​នឹង​រឿង​នេះ​។ លោក Graham ដែលបានជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក​ Volodymyr Zelensky នៅទីក្រុង​គីវ កាលពីថ្ងៃទី១០ ខែកក្កដា បាននិយាយថា កិច្ចព្រមព្រៀងនេះ មានន័យថា ច្បាប់នេះអាចបន្តទៅមុខ ដោយផ្តល់ឱ្យលោក Trump នូវវិធីសាស្ត្រថ្មី ដើម្បីជួយបញ្ចប់សង្គ្រាម ដែលឥឡូវនេះស្ថិតនៅក្នុងឆ្នាំទី៥ ហើយ​៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm