ស្ពាន​អាមេរិក-កាណាដា​ដែល​ត្រូវ​បាន​លោក Trump គំរាម នឹង​​បើកដំណើរការ​​នៅ​ថ្ងៃទី២៧​ ខែកក្កដា

2026/07/11 03:26:08 pm        68

សហរដ្ឋអាមេរិក និងកាណាដា នឹងបើកឱ្យ​ឆ្លង​កាត់​ស្ពានអន្តរជាតិដែលត្រូវបានពន្យារពេល គឺ Gordie Howe ដែលតភ្ជាប់ទីក្រុង Detroit (សហរដ្ឋ​អាមេរិក) ជាមួយទីក្រុង Windsor របស់​ខេត្ត Ontario (កាណាដា នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ​២០២៦ នេះ​ បន្ទាប់ពីរដ្ឋាភិបាលកាណាដាបានយល់ព្រមផ្តល់ចំណែកនៃប្រាក់ចំណេញសុទ្ធដល់សហរដ្ឋអាមេរិក។ នេះបើយោងតាមមន្ត្រីដែលដឹងអំពីបញ្ហានេះ។

កិច្ចព្រមព្រៀងនេះបញ្ចប់ការប្រឈមមុខដាក់គ្នាដ៏តានតឹង រវាងដៃគូពាណិជ្ជកម្មទាំង២។ ប្រទេសកាណាដាបានចំណាយ សម្រាប់ការសាងសង់ស្ពានចំនួន ៦,៤ពាន់លានដុល្លារកាណាដា (៤,៧ពាន់​លាន​ដុល្លារ​អាមេរិក) ឆ្លងកាត់ទន្លេ Detroit River បន្ទាប់ពីមាន​ការប្រឆាំងអស់រយៈពេលជាច្រើនឆ្នាំពីម្ចាស់ស្ពានមាន​ស្រាប់​​ Ambassador Bridge ដែលបានធ្វើការ​បរិច្ចាគ​ដ៏ធំ​ថ្មីៗនេះដល់ក្រុមនយោបាយមានទំនាក់ទំនងជាមួយប្រធានាធិបតីអាមេរិក លោក​ Donald Trump។

ដោយនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដើម្បីរៀបរាប់លម្អិតអំពីកិច្ចព្រមព្រៀងនេះ មន្ត្រីទាំងនោះបានបញ្ជាក់​ថា ក្រោមកិច្ចព្រមព្រៀងនេះ កាណាដានឹងចែករំលែកប្រាក់ចំណេញប្រតិបត្តិការស្មើនឹងពាក់កណ្តាល ក្រោយ​ការចំណាយប្រតិបត្តិការ និងប្រាក់ចំណូលដោយផ្ទាល់ទៅកាន់មូលនិធិអភិវឌ្ឍន៍តំបន់ដែលគ្រប់គ្រងដោយសហរដ្ឋអាមេរិក។

មន្ត្រីទាំងនោះបាននិយាយថា អត្ថបទមូលដ្ឋាននៃកិច្ចព្រមព្រៀងដើម ដែលស្ថិតនៅចន្លោះប្រទេសកាណាដា និងរដ្ឋ Michigan តែប៉ុណ្ណោះ មិនត្រូវបានផ្លាស់ប្តូរទេ។

ដោយមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែម កាណាដាបានឱ្យដឹង​នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា៖ «អាជ្ញាធរស្ពាន Windsor-Detroit ក៏នឹងធ្វើការរួមគ្នាជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិក លើការកែសម្រួលអត្រាអត្រាតម្លៃ​សេវា​ឆ្លង​កាត់​ស្ពាន ដោយស្វែងរកការឯកភាពគ្នា សម្រាប់ការផ្លាស់ប្តូរអត្រាថ្លៃសេវាមួយចំនួនដែលមិនទាក់ទងនឹងទីផ្សារ»។

កាលពីខែកុម្ភៈ លោក Trump បានគំរាមរារាំងការបើកដំណើរការ​ស្ពាននេះ​។ លោកបានទាមទារនៅពេលនោះថា សហរដ្ឋអាមេរិកត្រូវមាន​សិទ្ធិ​កាន់កាប់យ៉ាងហោចណាស់ពាក់កណ្តាលលើ​ស្ពាននេះ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am