KCNA៖ លោក Xi បញ្ជាក់​ថា ការប្តេជ្ញាចិត្តរបស់ចិន ចំពោះមិត្តភាពជាមួយកូរ៉េខាងជើង នឹងមិនផ្លាស់ប្តូរ​ទេ

2026/07/11 10:41:04 pm        67

តាមរយៈ​លិខិតផ្ញើទៅមក​ជាមួយមេដឹកនាំកូរ៉េខាងជើង លោក​ Kim Jong Un និងផ្សាយដោយទីភ្នាក់ងារសារព័ត៌មានមជ្ឈិម​កូរ៉េ (KCNA) ដែលគ្រប់គ្រងដោយរដ្ឋ នាថ្ងៃសៅរ៍ (ទី១១ ខែកក្កដា ឆ្នាំ២០២៦) នេះ ប្រធានាធិបតីចិន លោក Xi Jinping បានបញ្ជាក់​ថា ការប្តេជ្ញាចិត្តរបស់ប្រទេស​ចិន ចំពោះចំណង​មិត្តភាពជា​ប្រពៃណី ជាមួយកូរ៉េខាងជើង នឹងពុំ​ផ្លាស់ប្តូរទេ ដោយមិនគិតពីស្ថានភាពអន្តរជាតិវិវត្តន៍ទៅ​ជា​យ៉ាងណានោះឡើយ​។

ប្រព័ន្ធ​ផ្សព្វផ្សាយ​​ KCNA បាន​រាយ​ការណ៍​ថា​ ​លោក Kim នៅក្នុងលិខិតផ្ញើទៅកាន់លោក Xi បានលើក​ឡើង​ថា មិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគី បានឡើងដល់ «កម្រិតយុទ្ធសាស្ត្រថ្មី»។ 

នាយករដ្ឋមន្ត្រីកូរ៉េខាងជើង លោក Pak Thae Song បាន​ធ្វើ​ដំណើរទៅ​ដល់​ទីក្រុងប៉េកាំង កាលពី​ថ្ងៃទី១០ ខែកក្កដា សម្រាប់ដំណើរទស្សនកិច្ចរយៈពេល ៣ថ្ងៃ ដើម្បីចូលរួមព្រឹត្តិការណ៍មួយដែលប្រារព្ធខួបលើកទី​៦៥ នៃសន្ធិសញ្ញាមិត្តភាពរបស់ប្រទេសជិតខាងទាំង២។ លោក Xi បានធ្វើដំណើរទៅទីក្រុងព្យុងយ៉ាង កាលពី​ខែមិថុនាកន្លង​ទៅ​ សម្រាប់ដំណើរទស្សនកិច្ចលើកដំបូងរបស់លោក នៅ​កូរ៉េខាងជើង ក្នុងរយៈពេល ៧ឆ្នាំ ជាកន្លែងដែលរូប​លោក និងលោក Kim បានយល់ព្រមពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យនយោបាយ សេដ្ឋកិច្ច និងវប្បធម៌។

សន្ធិសញ្ញាមិត្តភាព កិច្ចសហប្រតិបត្តិការ និងជំនួយទៅវិញទៅមក ដែលបានចុះហត្ថលេខានៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ១៩៦១ នៅតែជាសន្ធិសញ្ញាការពារជាតិទៅវិញទៅមកសកម្មតែមួយគត់របស់ប្រទេសចិន។

លោក Xi ត្រូវបានដកស្រង់សម្តី ដែល​បាន​លើក​ឡើង​ថា៖ «ដោយមិនគិតពីស្ថានភាពអន្តរជាតិប្រែប្រួលយ៉ាងណានោះទេ គណបក្សកុម្មុយនីស្តចិន និងរដ្ឋាភិបាលចិន នឹងបន្តផ្តល់សារៈសំខាន់យ៉ាងខ្លាំង ចំពោះមិត្តភាពជា​ប្រពៃណីរវាងចិន និងកូរ៉េខាងជើង បន្តគាំទ្រយ៉ាងរឹងមាំ ចំពោះបុព្វហេតុសង្គមនិយមរបស់កូរ៉េខាងជើង ក្រោមការដឹកនាំរបស់លោក​អគ្គលេខាធិការ Kim Jong Un ហើយនៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការការពារផលប្រយោជន៍រួមរបស់ប្រទេសទាំង២​ និងបរិយាកាសយុទ្ធសាស្ត្រអំណោយផល»៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        199
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        186
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        186

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm