ឯកឧត្តម កែប ជុតិមា បង្ហាញពីផលប៉ះពាល់នៃជម្លោះព្រំដែនកម្ពុជា-ថៃ លើវិស័យអប់រំនិងវប្បធម៌ និងវឌ្ឍនភាពភាសាបារាំង ក្នុងមហាសន្និបាត APF នៅកាមេរូន

2026/07/11 07:49:31 pm        104

ក្នុងឱកាសចូលរួមសម័យប្រជុំប្រចាំឆ្នាំលើកទី៥១ នៃសភាប្រើភាសាបារាំង (APF) កាលពីពេលថ្មីៗកន្លងទៅនេះ ឯកឧត្តម កែប ជុតិមា ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន នៃរដ្ឋសភា បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការអប់រំ វប្បធម៌ និងទំនាក់ទំនង នៅទីក្រុងយ៉ាអ៊ុនដេ សាធារណរដ្ឋកាមេរូន។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសមាជិកសភាប្រមាណ ៣០រូប មកពី ២១ក្រុមសភាជាតិនៃបណ្តាប្រទេសប្រើប្រាស់ភាសាបារាំង រួមទាំងអ្នកជំនាញផ្នែកប្រព័ន្ធផ្សព្វផ្សាយ ដើម្បីពិភាក្សាលើរបៀបវារៈសំខាន់ៗ ដូចជា ស្ថានភាពគ្រូបង្រៀនភាសាបារាំងលើសកលលោក ការអប់រំឌីជីថល ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ការចុះអត្រានុកូលដ្ឋាន និងការអភិរក្សខ្លឹមសារវប្បធម៌។

នាឱកាសនោះ ឯកឧត្តម កែប ជុតិមា បានធ្វើបទអន្តរាគមន៍ដោយជម្រាបជូនអង្គប្រជុំអំពីផលប៉ះពាល់អវិជ្ជមាននៃជម្លោះព្រំដែនកម្ពុជា-ថៃ នាពេលកន្លងមក មកលើវិស័យអប់រំ និងវប្បធម៌នៅកម្ពុជា។ ក្នុងនោះ ជម្លោះប្រដាប់អាវុធបានបង្ខំឱ្យសាលារៀនតាមបណ្តោយព្រំដែនចំនួន ១,០១៧ខ្នង ត្រូវបិទទ្វារបណ្តោះអាសន្ន ដែលធ្វើឱ្យគ្រូ និងសិស្សានុសិស្សរងផលប៉ះពាល់យ៉ាងខ្លាំង ព្រមទាំងបង្កើតឱ្យមានហានិភ័យនៃការបោះបង់ការសិក្សា និងជំងឺថប់អារម្មណ៍។ ជាងនេះទៅទៀត ការវាយប្រហារតាមអាកាសពីសំណាក់យោធាថៃ នាពេលនោះ បានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់បុរាណស្ថានចំនួន ៥៦២កន្លែង ជុំវិញតំបន់ប្រវត្តិសាស្ត្រ ជាពិសេសគឺប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក។

ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានជម្រាបជូនអំពីបច្ចុប្បន្នភាព និងវឌ្ឍនភាពនៃការសិក្សាភាសាបារាំងនៅកម្ពុជា ព្រមទាំងបានលើកឡើងពីបញ្ហាប្រឈម និងអនុសាសន៍មួយចំនួនដើម្បីជំរុញជំនួយបច្ចេកទេស និងហិរញ្ញវត្ថុពីដៃគូអន្តរជាតិ។ ឯកឧត្តមបានបង្ហើបឱ្យដឹងថា កម្ពុជានឹងបើកដំណើរការមហាវិទ្យាល័យភាសាបារាំង ជំនាញសេដ្ឋកិច្ចនិងការគ្រប់គ្រងកម្រិតពិភពលោក ក្នុងពេលឆាប់ៗខាងមុខនេះ។

ជាទីបញ្ចប់ ឯកឧត្តមប្រធានគណៈកម្មការបានប្រកាសជូនអង្គប្រជុំដោយមោទនភាពថា ព្រះរាជាណាចក្រកម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (Francophonie) លើកទី២០ នាថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។ ជាមួយគ្នានេះ ក្រុមសភាជាតិកម្ពុជានៃ APF ក៏នឹងទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំគណៈកម្មការអប់រំ វប្បធម៌ និងទំនាក់ទំនង នៃសភាប្រើភាសាបារាំង នាខែមេសា ឆ្នាំ២០២៧ ខាងមុខផងដែរ៕

អត្ថបទដែលទាក់ទង

ឯកឧត្តម កែប ជុតិមា បង្ហាញពីផលប៉ះពាល់នៃជម្លោះព្រំដែនកម្ពុជា-ថៃ លើវិស័យអប់រំនិងវប្បធម៌ និងវឌ្ឍនភាពភាសាបារាំង ក្នុងមហាសន្និបាត APF នៅកាមេរូន
2026/07/11 07:49:31 pm        1
ឱកាសការងារជាង ៣ពាន់កន្លែងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តសៀមរាប
2026/07/11 04:59:11 pm        1
ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នក​កំពុង​ស្វែង​រកការងារធ្វើ
2026/07/11 04:34:15 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឯកឧត្តម កែប ជុតិមា បង្ហាញពីផលប៉ះពាល់នៃជម្លោះព្រំដែនកម្ពុជា-ថៃ លើវិស័យអប់រំនិងវប្បធម៌ និងវឌ្ឍនភាពភាសាបារាំង ក្នុងមហាសន្និបាត APF នៅកាមេរូន

2026/07/11 07:49:31 pm
​កងកម្លាំងអ៊ុយក្រែនប្រាប់​ថា បាន​វាយប្រហារនាវាដឹកប្រេងរុស្ស៊ី ២១គ្រឿង នៅសមុទ្រ Azov
2026/07/11 05:31:05 pm
​ការ​ឆ្លង​ជំងឺ Ebola កើនឡើងដល់ជាង ១.៨០០ករណី នៅកុងហ្គោ ខណៈវីរុសរាលដាលដល់ខេត្តទី៤
2026/07/11 05:27:15 pm
​អ៊ីរ៉ង់​បានតប​ធ្ងន់ៗ​ទៅ​​លោក Trump វិញ បន្ទាប់ពី​លោក​ទទូច​ថា ​បទឈប់បាញ់គឺ​​ចប់​ហើយ
2026/07/11 05:24:11 pm
​ឱកាសការងារជាង ៣ពាន់កន្លែងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តសៀមរាប
2026/07/11 04:59:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/10 05:22:51 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/07 11:28:55 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/10 07:57:47 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/06 08:54:53 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am