ប្រតិភូ​កីឡា​កម្ពុជា​ទទួល​បាន​ការ​ធ្វើ​ដំណើរ​ទៅ​ប្រកួត​ស៊ី​ហ្គេម​នៅ​វៀតណាម​ដោយ​ឥតគិតថ្លៃ​

2022/05/03 10:06:22 am        531

​ស៊ីហ្គេម៖ ដោយមាន​ការយក​ចិ​ត្ដ​ទុក​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គណៈប្រតិភូ និង​អត្ត​ព​លិ​ក​កីឡា​កម្ពុជានឹងធ្វើ​ដំណើរ​តាម​យន្ដហោះ​ពិសេស​ ទៅ​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣១ នៅ​ប្រទេស​វៀតណាមដោយ​ឥតគិតថ្លៃ​តាមរយៈ​ក្រុមហ៊ុន Cambodian Airway។ នេះ​បើ​យោងតាម​សេចក្ដីជូនដំណឹង​របស់​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ​(NOCC) នៅ​ថ្ងៃទី​០២ ខែឧសភា ឆ្នាំ​២០២២។​

​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជាបាន​ជូនដំណឹង​ដល់​ប្រតិភូ​កីឡា​កម្ពុជា​ថា ក្រោយ​ទទួលបាន​ការយកចិត្ត​ទុកដាក់​ដ៏​ខ្ពង់ខ្ពស់ និង​ជាពិសេស​ពីស​ម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី ដល់​ការធ្វើដំណើរ​របស់​ប្រិត​ភូ​កីឡា​កម្ពុជា​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេមនៅ​ទីក្រុង​ហាណូយ និង​តាម​ការសម្របសម្រួល​ពី​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល ក្រុមហ៊ុន Cambodia Airway បានផ្ដល់​យន្ដហោះ​ពិសេស​ដឹកជញ្ជូន​ប្រតិភូ​កីឡា​ទាំង​ទៅ​ទាំង​មកដោយ​ឥតគិតថ្លៃ។​ ​សេចក្ដីជូនដំណឹង​ដដែល​បាន​បញ្ជាក់ថា ស៊ី​ហ្គេមនៅ​វៀតណាមលើក​នេះដោយហេតុ​ផល​នៃ​ការទប់ស្កាត់ និង​កាត់បន្ថយ​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ដែល​មិនទាន់​ផុតរលត់​នៅឡើយ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជាក៏ដូចជា​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ជួប​ការលំបាក​ក្នុងការ​រៀបចំ​ធ្វើដំណើរ ដោយសារ​ក្នុង​ព្រឹត្តិការណ៍​លើក​នេះម្ចាស់ផ្ទះ​បានកំណត់​ពេលវេលា​សម្រាប់​ការ​ទៅដល់​ខុសៗ​គ្នា តាម​ប្រភេទ​កីឡា​ដោយ​ត្រូវ​ទៅដល់​មុន ២​ថ្ងៃ និង​ត្រឡប់មកវិញ​មួយថ្ងៃ​ក្រោយ​ចប់​ការប្រកួត ដែល​ពិបាក​រក​កៅអី​ឲ្យ​គ្រប់​តាម​ជើងហោះហើរ​នីមួយៗ និង​ពិបាក​ក្នុង​ឈប់​សំចត​ច្រើន​តាមផ្លូវ​ជាដើម ដែល​ធ្វើ​ឲ្យ​កីឡាករ​ចុះខ្សោយ​កម្លាំង ថាមពល​មួយចំនួន។ ​ប៉ុន្ដែ​ពេលនេះសម្ដេច​តេ​ជោ ហ៊ុន សែន បានផ្ដល់​នូវ​ការយកចិត្តទុកដាក់​ខ្ពស់ដោះស្រាយ​ការលំបាក​នេះ ដោយ​រៀបចំ​ធ្វើដំណើរ​តាម​យន្ដហោះ​ពិសេស “Charter Flight” តែម្ដង ហើយ​​ការធ្វើដំណើរ​ចូល​ព្រលានយន្ដហោះ​អន្ដរជាតិ​ភ្នំពេញ ដោយ​ប្រើប្រាស់​ច្រក VIP ទាំងអស់​ទៀតផង។​

​ក្នុងនាម​ប្រធាន​ប្រតិភូ និង​កីឡាករ កីឡាការិនី គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ដែលមាន​ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ជា​ប្រធានបានបង្ហាញ​នូវ​ក្ដីរំភើប សប្បាយរីករាយ និង​កក់ក្ដៅ​ជាទីបំផុតដែល​បានទទួល​ការធ្វើដំណើរ​ប្រកបដោយ​ផាសុខភាព រក្សាបាន​សុខភាព​ផ្លូវកាយ និង​ចិត្ត ឆ្ពោះទៅ​ការ​ប្រកួតប្រជែង​ប្រកប​ដោយ​ប្រសិទ្ធភាព គុណ​ផល​កីឡា ដើម្បី​ដណ្ដើម​ជ័យលាភី​ជូន​ជាតិ​ឲ្យ​បាន​ច្រើនជាង​លើក​មុនៗ។​ ​សូមបញ្ជាក់ថា ស៊ី​ហ្គេមលើក​ទី​៣១ នៅ​វៀតណាមដែល​ត្រូវបាន​ពន្យា​រពេល​មកពី​ចុងឆ្នាំ​២០២១ នឹងត្រូវ​រៀបចំ​ការប្រកួត​ផ្លូវការ​ពីថ្ងៃ​ទី​១២-២៣ ខែឧសភា ឆ្នាំ​២០២២ ខាងមុខ ជាមួយ​ការកំណត់​កីឡា​ចំនួន ៤០​ប្រភេទ​ដាក់​ក្នុងការ​ប្រកួតស្មើនឹង ៥២៦វិញ្ញាសា ហើយ​មាន​កីឡាករ​-​កីឡាការិនី​ចូលរួម​សរុប ៧,១១៥​នាក់ ក្នុងនោះ​កម្ពុជាត្រូវបញ្ជូន​ប្រតិភូ និង​អត្ត​ព​លិ​ក​សរុប ៥៦០​នាក់​ទៅ​ចូលរួម ដែល​រួមមាន​ថ្នាក់ដឹកនាំ និង​មន្ត្រី​កីឡា​ចំនួន ៤៥​នាក់​, កីឡាករ​-​កីឡាការិនី​ចំនួន ៣៦៣​នាក់​, គ្រូបង្វឹក​-​គ្រូ​ជំនួយ​ចំនួន ៩៣​នាក់​, អាជ្ញាកណ្ដាល​ចៅក្រម​អន្តរជាតិ​ចំនួន ១៦​នាក់​, អ្នកដឹកនាំ​ក្រុម​ចំនួន ២២​នាក់ និង​ក្រុមគ្រូពេទ្យ​ចំនួន ២១​នាក់​៕

អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        72
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        307
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        382

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm