អាហ្សង់ទីនឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រការប្រកួតបាល់ទាត់ពិភពលោក ២០២៦ ក្រោយឈ្នះស្វីស

2026/07/12 10:42:04 am        101

ក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន បានយកឈ្នះស្វីស ៣ទល់នឹង១ ដោយគ្រាប់​បាល់​ចុង​ក្រោយ​របស់កីឡាករ Julián Álvarez និងកីឡាករ Lautaro Martínezក្នុងម៉ោងបន្ថែម ព្រឹកថ្ងៃទី១២ ខែកក្កដានេះនៅសហរដ្ឋអាមេរិក។

លទ្ធផល​នេះធ្វើឱ្យម្ចាស់ជើងឯក​ឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃការប្រកួត​កីឡាបាល់​ទាត់​ពានរង្វាន់ពិភពលោក ២០២៦ ។

ដំណើរការប្រកួតវគ្គទី១ មិនដល់១០នាទីផង ក្រុមអាហ្សង់ទីនបើកការនាំមុខមុននៅពេលដែលកីឡាករ ខ្សែបម្រើ Alexis Mac Allister តែតបាល់បញ្ចូលទីយ៉ាងល្អ ក្រោមការជ្រោមជ្រែងបញ្ជូនបាល់យ៉ាងច្បាស់ពីកីឡាករ Lionel Messi។

ទោះបីជាយ៉ាងណាក្ដីក្នុងវគ្គទី២ ក្រុមជម្រើសជាតិស្វីសបានវាយបក និងរកគ្រាប់បាល់តាមស្មើវិញ បន្ទាប់ពីកីឡាករ Dan Ndoye ទាត់បញ្ចូលទីបានសម្រេចនៅនាទីទី៦៧។

ស្ថានការណ៍ប្រកួតមានការប្រែប្រួលសម្រាប់ស្វីសចាប់ពីនាទីទី៧២ នៅពេលដែលខ្សែប្រយុទ្ធ Breel Embolo ទទួលបានកាតលឿងទីពីរ (ស្មើកាតក្រហម) ត្រូវបណ្តេញចេញពីទីលាន ដែលបង្ខំឱ្យក្រុមស្វីសត្រូវលេងសល់សមាជិកតែ ១០ នាក់ប៉ុណ្ណោះក្នុងការទប់ទល់ជាមួយអាហ្សង់ទីន។

ដោយពង្រឹងប្រពន្ធការពារទប់ទល់នឹងការវាយសម្រុករបស់អាហ្សង់ទីន ចប់ការប្រកួត៩០នាទីក្រុមទាំងពីរស្មើគ្នា ១ទល់១។ នៅនាទីទី១១២ ក្នុងម៉ោងបន្ថែម កីឡាករ Julián Álvarez បានទាត់បញ្ចូលទីយ៉ាងអស្ចារ្យឱ្យអាហ្សង់ទីន មុនពេលកីឡាករ Lautaro Martínez បន្ថែមគ្រាប់ទី៣នៅចុងម៉ោង ។

លទ្ធផលនេះនេះធ្វើឱ្យអាហ្សង់ទីនឡើងទៅជួបអង់គ្លេសនៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ ៕


អត្ថបទដែលទាក់ទង

អាហ្សង់ទីនឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រការប្រកួតបាល់ទាត់ពិភពលោក ២០២៦ ក្រោយឈ្នះស្វីស
2026/07/12 10:42:04 am        1
អតីតកីឡាករក្លឹប Porto Rui Pires ផ្ទេរពីក្លឹបនៅសិង្ហបុរី​មកលេង​ឱ្យជើងឯកកម្ពុជា​ព្រះខ័នរាជស្វាយរៀង
2026/07/12 08:22:12 am        1
អបអរសាទរ អង់គ្លេសឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្របាល់ទាត់ពិភពលោក២០២៦ ក្រោយឈ្នះន័រវែស
2026/07/12 08:15:00 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណៈចលនាមហាជន រៀបចំបាឋកថាស៊េរី «កេរដំណែលរស់៖ គុណតម្លៃ ៧ មករា» នៅវិមាន ៧ មករា”

2026/07/12 11:57:34 am
​ព្យុះទីហ្វុងទី២ ក្នុងរយៈពេល ១សប្តាហ៍ បានបោកបក់ដល់ដីគោកនៅប្រទេសចិន
2026/07/12 11:13:29 am
​សហរដ្ឋអាមេរិកបើកការវាយប្រហារជាថ្មី ខណៈពេលដែលអ៊ីរ៉ង់បិទច្រកសមុទ្រ Hormuz
2026/07/12 10:53:24 am
​អាហ្សង់ទីនឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រការប្រកួតបាល់ទាត់ពិភពលោក ២០២៦ ក្រោយឈ្នះស្វីស
2026/07/12 10:42:04 am
​អតីតកីឡាករក្លឹប Porto Rui Pires ផ្ទេរពីក្លឹបនៅសិង្ហបុរី​មកលេង​ឱ្យជើងឯកកម្ពុជា​ព្រះខ័នរាជស្វាយរៀង
2026/07/12 08:22:12 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/12 04:15:59 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/07 11:28:55 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/11 09:42:39 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/06 08:54:53 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am