សហរដ្ឋអាមេរិកនិយាយថា ពួកគេបានបើកការវាយប្រហារសារជាថ្មីលើអ៊ីរ៉ង់ ក្រោយទីក្រុងតេអេរ៉ង់ វាយប្រហារនាវាមួយគ្រឿង ឆ្លងកាត់ច្រកសមុទ្រ Hormuz ។
ទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិក និយាយថា ពួកគេបានបើកការវាយប្រហារជុំទី ៣ ក្នុងសប្តាហ៍នេះ ក្រោយកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ វាយប្រហារលើនាវាដោតទង់ជាតិស៊ីប ។
ការវាយប្រហារលើនាវានេះដែរ បានកើតឡើង ក្រោយឧបទ្ទេហេតុកាលពីដើមសប្តាហ៍នេះ ពេលដែលនាវាដឹកប្រេងពាណិជ្ជកម្ម ៣គ្រឿង រងការវាយប្រហារ ជាហេតុបង្ខំឲ្យមានការវាយប្រហាររបស់សហរដ្ឋអាមេរិកលើអ៊ីរ៉ង់ ។
ទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិក និយាយថា នាវា MV GFS Galaxy ពុំអាចបន្តដំណើរទៅមុខបាននោះទេ ដោយសារការខូចខាតធ្ងន់ធ្ងរក្នុងបន្ទប់ម៉ាស៊ីន ។ ពួកគេបន្តថា សមាជិកស៊ីវិលម្នាក់ កំពុងបាត់ខ្លួន ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនប្រតិបត្តិការពាណិជ្ជកម្មសមុទ្រអង់គ្លេស UKMTO និយាយថា ពួកគេត្រូវបានជូនដំណឹងដោយអាជ្ញាធរយោធាថា នាវិករូបនោះ បង្ខំចិត្តបោះបង់ចោលនាវា ហើយនិងកំពុងនៅលើទូកសង្រ្គោះអាយុជីវិត ។
ក្រុមមន្រ្តីអ៊ីរ៉ង់និយាយថា ការវាយប្រហាររបស់សហរដ្ឋអាមេរិក បានសម្លាប់មនុស្ស ១៧នាក់ និងមនុស្ស ១១៥នាក់ផ្សេងទៀត រងរបួស ។ អ៊ីរ៉ង់បានឆ្លើយតបវិញជាមួយនឹងការវាយប្រហារលើសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកនៅតំបន់ឈូងសមុទ្រ ៕

