កងកម្លាំងបដិវត្តន៍អ៊ិស្លាមអ៊ីរ៉ង់(IRGC) និយាយថា ពួកគេបានវាយប្រហារនាវាទី ២ នៅក្នុងច្រកសមុទ្រ Hormuz ហើយពួកគេបានវាយប្រហារផងដែរ មូលដ្ឋានយុទ្ធសាស្រ្តសហរដ្ឋអាមេរិកនៅទីក្រុង Al Udeid ប្រទេសកាតា ដោយប្រើប្រាស់មីស៊ីលបាលីស្ទិក ។
ពួកគេអះអាងថា ពួកគេបានបំផ្លាញមជ្ឈមណ្ឌលថែទាំយន្តហោះចម្បាំង កន្លែងបញ្ជា និងត្រួតពិនិត្យ និងឃ្លាំងយានដ្រូននៅមូលដ្ឋានទ័ពក្នុងប្រទេសហ្ស៊កដានី និងមានគោលដៅលើមូលដ្ឋានទ័ពនៅប្រទេសគូវ៉ែតផងដែរ ។

កងឆ្មាំ IRGC និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា សត្រូវអាមេរិក-អ៊ីស្រាអែល គួរដឹងថា ការបន្តការឈ្លានពានរបស់ពួកគេ នឹងឈានទៅរកការឆ្លើយតបកម្ទេចខ្លាំងក្លាជាងនេះ ។ ប្រយុទ្ធ ដើម្បីឲ្យពួកយើងអាចប្រយុទ្ធបាន ។
ខណៈពេលនោះដែរ ប្រធានាធិបតីសហរដ្ឋអាមរិកលោក Donald Trump បានបង្កើនវោហាសាស្ត្រដាក់សម្ពាធភាគីជម្លោះអ៊ីរ៉ង់ ដោយរូបលោកបានគំរាមកំហែង នៅក្នុងសារលើបណ្ដាញព័ត៌មានសង្គម Truth Social ថា នឹងបំផ្លាញអ៊ីរ៉ង់ទាំងស្រុង ប្រសិនបើប្រទេសនេះព្យាយាម ឬធ្វើឃាតលោកដោយជោគជ័យ ។
ការគំរាមកំហែងនេះ បានកើតឡើងមួយថ្ងៃបន្ទាប់រូបលោក បានយល់ព្រមចរចាបន្ថែមជាមួយអ៊ីរ៉ង់ ទោះបីជាលោកបានលើកឡើងម្តងហើយម្តងទៀតថា បទឈប់បាញ់បានចប់ហើយក្ដី ពោលគឺត្រឹមតែប៉ុន្មានសប្តាហ៍ក្រោយទីក្រុងវ៉ាស៊ីនតោន និងតេអេរ៉ង់បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ (MOU) ដើម្បីជំរុញសន្តិភាព ៕
