កងទ័ពជើងទឹកកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់និយាយនៅក្នុងសេចក្តីថ្លែងការណ៍នាព្រឹកថ្ងៃអាទិត្យនេះថា ពួកគេបានបិទច្រកសមុទ្រ Hormuz រហូតដល់មានការជូនដណឹងបន្ថែមទៀត ក្រោយការបាញ់ព្រមាននាវាដែលពួកគេនិយាយថា បានព្យាយាមឆ្លងកាត់ផ្លូវពុំអនុញ្ញាត ។
ពួកគេនិយាយថា នៅក្នុងសេចក្តីថ្លែងការណ៍លើកមុនរបស់ពួកយើង ពួកយើងបាននិយាយថា ការជ្រៀតជ្រែកបរទេស និងការកំណត់ផ្លូវដឹកជញ្ជូនខុសច្បាប់នៅច្រកសមុទ្រ Hormuz នឹងឈានដល់ការឆ្លើយតបដ៏ម៉ឺងម៉ាត់របស់ពួកយើង ហើយនិងធ្វើឲ្យអាក់ខានដល់និន្នាការបង្កើនការធ្វើនាវាចរណ៍ឆ្លងកាត់ច្រកសមុទ្រមួយនេះ ។
ពួកគេបន្តថា កាលពីរយៈពេលប៉ុនា្មនម៉ោងមុន ការព្រមានទាំងនេះ ពុំត្រូវបានអើពើ ហើយជាមួយការបង្កហេតុរបស់ជនបរទេស នាវាជាច្រើនគ្រឿង ប៉ុនប៉ងធ្វើដំណើរឆ្លងកាត់តាមផ្លូវពុំអនុញ្ញាត ហើយពុំបានគោរពការព្រមានរបស់ពួកយើង ការបាញ់ព្រមានត្រូវបានធ្វើឡើង ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និយាយកាលពីថ្ងៃសុក្រថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានយល់ព្រមបន្តកិច្ចពិភាក្សា បើទោះបីជាអរិភាពកើនឡើងក្នុងសប្តាហ៍នេះក៏ដោយ ខណៈពេលដែលរូបលោកប្រកាសផងដែរ ការបញ្ចប់បទឈប់បាញ់រវាងប្រទេសទាំង ២ ។
សូមបញ្ជាក់ថា ប្រហែល ១ភាគ ៥នៃការផ្គត់ផ្គង់ប្រេងសកល បានឆ្លងកាត់ច្រកសមុទ្រ Hormuz មុនពេលសង្រ្គាម ហើយការបិទដោយប្រសិទ្ធិភាពច្រកសមុទ្រមួយនេះរបស់អ៊ីរ៉ង់ បណ្តាលឲ្យតម្លៃប្រេងហក់ឡើងខ្ពស់ និងបង្កឲ្យកើតមានអតិផរណាសកល ៕

