យោងតាមការប្រកាសអាសន្នរបស់នគរបាលនៅលើបណ្តាញព័ត៌មានសង្គម X បានឲ្យដឹងថា មនុស្ស ៦នាក់ រងការបាញ់ប្រហារ និងមនុស្ស ២នាក់ ត្រូវបានប្រកាសថាស្លាប់ បន្ទាប់ពីឧបទ្ទេវហេតុបាញ់ប្រហារនៅទីក្រុង Toronto ប្រទេសកាដាណា កាលពីថ្ងៃសៅរ៍ ។
ក្រុមនគរបាលនិយាយថា ជនរងគ្រោះ ២នាក់ ត្រូវបានប្រកាសស្លាប់នៅកន្លែងកើតហេតុ ហើយស្ថានភាពរបស់ជនរងគ្រោះផ្សេងទៀត ពុំត្រូវបានគេដឹងភ្លាមៗនោះទេ ។
យោងតាមសេចក្តីរាយការណ៍របស់ទូរទស្សន៍ CTV News បានឲ្យដឹងថា ករណីបាញ់ប្រហារនេះ បានកើតឡើងស្រុក Midtown Toronto អំឡុងពិធីបុណ្យ Salsa on St. Clair ដែលជាពិធីបុណ្យឡាទីន ប្រចំាឆ្នាំ ។
អ្នកនាំពាក្យនគរបាលក្រុង Toronto បដិសេធន៍ពុំផ្តល់រឿងរ៉ាវលម្អិតបន្ថែមទៀតនោះទេ ក្រៅពីព័ត៌មានបង្ហោះនៅលើបណ្តាញព័ត៌មាន X ។
ពួកគេគ្រាន់តែនិយាយថា ការធ្វើបច្ចុប្បន្នភាព នឹងផ្តល់ជូន ពេលដែលព័ត៌មានទទួលបាន ហើយរឿងរ៉ាវលម្អិតពីអត្តសញ្ញាណជនសង្ស័យ មូលហេតុ ឬការចាប់ខ្លួន ពុំត្រូវបានផ្តល់ភ្លាមៗនោះដែរ ៕

