រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញបើកកម្មវិធីរត់ ដើម្បីការអប់រំកុមារព្រំដែន

2026/07/12 02:15:42 pm        190

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រី្ត រដ្ឋមន្រី្តក្រសួងអប់រំ យុវជន និង​កីឡា បានអញ្ជើញជាអធិបតី បើកកម្មវិធីរត់ ដើម្បីការអប់រំកុមារព្រំដែន, ដើម្បី​បំផុស​ឲ្យមាន​ចលនា​ស្នេហា​ជាតិស្ថិតនៅទីតាំងផ្សារទំនើបជីបម៉ុង២៧១ មេហ្គាម៉ល, នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦នេះ។

លោកបណ្ឌិត ហុង លីម ប្រធានសហ័ពន្ធសេវាអប់រំនៅកម្ពុជា បានលើកឡើងថា ការអប់រំ គឺ​ជា​មូល​ដ្ឋាន​គ្រឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍធនធានមនុស្ស ការកាត់បន្ថយភាពក្រីក្រ និងការលើក​​​​កម្ពស់សុខុមាលភាពសង្គម។ កុមារគ្រប់រូបគួរតែទទួលបានឱកាសអប់រំប្រកបដោយសមធម៌ ដោយ​មិន​គិតពីទីតាំងភូមិសាស្ត្រ ស្ថានភាពសេដ្ឋកិច្ច ឬបរិបទសង្គមរបស់ពួកគេ។​ ទោះ​ជា​យ៉ាង​ណា កុមារជាច្រើនដែលរស់នៅតាមតំបន់ព្រំដែន ដែលរងផលប៉ះពាល់ពីសង្រ្គាមខ្មែរ-​សៀម បាន​​​ ​និង​កំពុង ជួបប្រទះបញ្ហា ប្រឈមជាច្រើនក្នុងការទទួលបានការអប់រំ សាលារៀនត្រូវបានបំផ្លាញ កង្វះ​គ្រូ​បង្រៀន សម្ភារសិក្សាមិនគ្រប់គ្រាន់​ បច្ចេកវិទ្យាមានកម្រិត និងជីវភាពគ្រួសារដែល​មិន​អាច​ទ្រទ្រ​ង់ការសិក្សា​​ របស់កូនៗបាន។ បញ្ហាទាំងនេះបណ្តាលឱ្យកុមារមួយចំនួនបោះបង់ការសិក្សា ឬមិនអាចបន្តការសិក្សា រហូត​ដល់​កម្រិត​ខ្ពស់​បាន។​

ដោយមើល​ឃើញ​ពីសារៈសំខាន់នៃការអប់រំ និងស្ថានភាពជាក់ស្តែងនេះ គណៈកម្មការ​នៃ​សមាគម​សហព័ន្ធសេវាអប់រំនៅកម្ពុជា បានផ្តួចផ្តើមកម្មវិធី​ «រត់ដើម្បីការអប់រំកុមារព្រំដែន» ក្នុង​គោល​បំណង​លើកកម្ពស់ ការយល់ដឹងរបស់សាធារណជន អំពីសារៈសំខាន់នៃការគាំទ្រការអប់រំ និង​ប្រមូលធនធានពីសប្បុរសជន ស្ថាប័នរដ្ឋ វិស័យឯកជន អង្គការជាតិ និងអន្តរជាតិ ដើម្បី​រួម​ចំណែក​អភិវ​ឌ្ឍ​វិស័យអប់រំនៅតំបន់ព្រំដែន។ កម្មវិធីនេះត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ប្រើ​ប្រាស់​កីឡា​រត់​ជា​សកម្មភាពសប្បុ​រ​សធម៌ដែលភ្ជាប់ការថែរក្សាសុខភាពជាមួយការចូលរួមក្នុងការងារសង្គម។ ការ​ចូលរួមរបស់អ្នករត់ម្នាក់ៗ និងការគាំទ្រពីដៃគូឧបត្ថម្ភ នឹងក្លាយ​ជា​កម្លាំង​សម្រាប់​បង្កើត​ឱកាស​អប់រំ​ដល់​កុមារដែលខ្វះខាត។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និងកីឡា បានអរគុណដល់អស់លោក លោកស្រី បងប្អូនទាំងអស់ ដែល​បាន​ចូល​រួម​យ៉ាងច្រើនកុះករនាថ្ងៃនេះ ក្នុងកម្មវិធីរត់ ដើម្បីការអប់រំកុមារព្រំដែន និងសូម​ថ្លែង​អំណរ​គុណ​ដល់​សមាគមសហព័ន្ធសេវាអប់រំនៅកម្ពុជា ដែលបានរៀបចំឲ្យមានការរត់នេះឡើង។ ក្នុងគោល​ដៅមិនត្រឹមតែប្រមូលថវិកា ដើម្បីជួយដល់កុមារ និងសាលារៀន​នៅ​តាម​ព្រំដែន​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែដើម្បីបំផុសឲ្យមានចលនាស្នេហាជាតិ ឲ្យមានចលនាមួយ​ដើ​ម្បី​ក្រើន​រំលឹក​ដល់​យើង​ទាំង​អស់គ្នា បង្ហាញពីទឹកចិត្តឲ្យមានការឯកភាពជាតិ និងចេះសាមគ្គីភាពគ្នា។

ឯកឧត្ដម សូមយកឱកាសនេះ គោរពថ្លែងអំណរគុណដល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលតែងតែ​យក​ចិត្ត​ទុក​ដាក់​ដល់​ប្រជាជន​យើង​ដែល​រស់​នៅតាមតំបន់ព្រំដែន ជាពិសេសនៅក្នុងការការពារបូរណភាពទឹកដី និងអធិបតេយ្យ​ភាព​កម្ពុជា​។ ​ឯកឧត្ដម អំពាវនាវសូមឲ្យបងប្អូនទាំងអស់ បន្តសហការគ្នា បន្តរួមកម្លាំងគ្នាជាធ្លុងមួយ ដើម្បី​កម្ពុជា ដើម្បីកុមារកម្ពុជា និងដើម្បីបង្ហាញពីទឹកចិត្តរួមគ្នា និងសូមជូនពរ​ឲ្យ​ដំណើរ​ការ​រត់​នា​ថ្ងៃ​នេះ ទទួលបាននូវសុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ច៕ អត្ថបទ រដ្ឋា

 

អត្ថបទដែលទាក់ទង

ពលរដ្ឋរងគ្រោះខ្យល់កន្រ្តាក់ ២៣គ្រួសារ ទទួលអំណោយពីសាខាកាកបាទក្រហមខេត្តបាត់ដំបង
2026/07/12 02:50:13 pm        1
រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញបើកកម្មវិធីរត់ ដើម្បីការអប់រំកុមារព្រំដែន
2026/07/12 02:15:42 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសម្ពោធស្នាក់ការបក្សក្រុងបាវិតតម្លៃជាង ៥២ ម៉ឺនដុល្លារ
2026/07/12 02:01:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ពលរដ្ឋរងគ្រោះខ្យល់កន្រ្តាក់ ២៣គ្រួសារ ទទួលអំណោយពីសាខាកាកបាទក្រហមខេត្តបាត់ដំបង

2026/07/12 02:50:13 pm
​រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញបើកកម្មវិធីរត់ ដើម្បីការអប់រំកុមារព្រំដែន
2026/07/12 02:15:42 pm
​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសម្ពោធស្នាក់ការបក្សក្រុងបាវិតតម្លៃជាង ៥២ ម៉ឺនដុល្លារ
2026/07/12 02:01:45 pm
​មនុស្ស ៦នាក់រងការបាញ់ប្រហារ និងមនុស្ស ២នាក់ស្លាប់ ក្នុងហេតុការណ៍បាញ់ប្រហារនៅទីក្រុង Toronto ប្រទេសកាណាដា
2026/07/12 01:58:19 pm
​មនុស្ស១៥នាក់ស្លាប់ ក្នុងហេតុការណ៍លិចទូកដឹកភ្ញៀវទេសចរនៅជិតកោះ Phu Quoc ប្រទេសវៀតណាម
2026/07/12 01:52:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/12 04:15:59 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/07 11:28:55 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/11 09:42:39 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/06 08:54:53 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am