ពលរដ្ឋរងគ្រោះខ្យល់កន្រ្តាក់ ២៣គ្រួសារ ទទួលអំណោយពីសាខាកាកបាទក្រហមខេត្តបាត់ដំបង

2026/07/12 02:50:13 pm        150

អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាក​បាទ​ក្រហម​កម្ពុជា នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាលនៃ​គណៈ​អភិបាល​ខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បាន​អញ្ជើញ​ជួប​សំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយ​មនុស្សធម៌​ផ្តល់​ជូន​ប្រជា​ពលរដ្ឋ​រង​គ្រោះ​ដោយ​ខ្យល់កន្ត្រាក់ចំនួន ២៣គ្រួសារ នៅភូមិចំនួន២ នៃឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តម សុខ លូ បាន​ពាំនាំ​នូវ​ការ​ផ្ដាំ​ផ្ញើ​សាក​សួរ​សុខ​ទុក្ខ ប្រកបដោយក្ដីនឹករលឹក អាណិតអាសូរ និងសោកស្តាយជាទីបំផុតពីសំណាក់ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់​គ្រួសារ​រង​គ្រោះ​ទាំង​អស់​។

ឯកឧត្តមប្រធាន បានបញ្ជាក់ថា ទុក្ខលំបាករបស់ប្រជាពលរដ្ឋគ្រប់រូប គឺជា​ក្តី​កង្វល់​របស់​ថ្នាក់​ដឹកនាំ​ដែលត្រូ​វតែគិតគូរ និងស្វែងរកដំណោះស្រាយឱ្យបានល្អប្រសើរ។ ជាក់ស្តែង​ដូច​ជា​ការ​នាំ​យក​អំណោយ​សង្គ្រោះបន្ទាន់មកចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះនាពេលនេះជាដើម ទោះ​បី​ជា​មិន​អាច​ជួយបំពេញបានទាំងស្រុងទៅតាមតម្រូវការក៏ដោយ ក៏ប៉ុន្តែសាខា​តែង​តែ​បាន​ចូល​រួម​ចំណែក​ជួយ​ដោះស្រាយ និងសម្រាលនូវការខ្វះខាតរបស់បងប្អូនបានមួយផ្នែក។ ម៉្យាងវិញទៀត អំណោយដែលសាខាបាននាំយកមកឧបត្ថម្ភជូនបងប្អូននាឱកាសនេះ គឺធ្វើឡើងដោយបេះដូង គ្មាន​ការ​ប្រកាន់ពូជសាសន៍ ពណ៌សម្បុរ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ។

ឯកឧត្តម បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមបង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​បាតុ​ភូត​ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ និងត្រូវថែទាំសុខភាពឱ្យបានល្អ ជាពិសេស​ត្រូវ​មើល​ថែ​កូន​ចៅ​តូច​ៗ​ឱ្យ​បាន​ដិត​ដល់ចៀសវាងគ្រោះថ្នាក់ផ្សេងៗ។ បន្ថែមពីនេះត្រូវរួមគ្នាបង្កើនការប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម ដោយសាររដូវនេះជារដូវវស្សា មាន​ភ្លៀងធ្លាក់គ្រប់ទីកន្លែងដែលអាចបង្កើតជាជម្រកមូសខ្លា។ ឯកឧត្តម បានណែនាំ​ដល់​អាជ្ញាធរ​មូល​ដ្ឋាន​គ្រប់លំដាប់​ថ្នាក់​ត្រូវ​ខិតខំ​ដឹក​នាំ​កម្លាំង​ចុះ​ជួយអន្តរាគមន៍ជួយដល់ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយ​​គ្រោះធម្មជាតិឱ្យបានទាន់ពេលវេលា។

ប្រជាពលរដ្ឋរងគ្រោះបានសម្តែងនូវក្តីរំភើបរីករាយ និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ​សាខា​កាក​បាទ​ក្រហម​កម្ពុជា​ខេត្ត​ដែល​បាន​នាំ​យក​អំណោយ​មនុស្សធម៌​មក​ផ្តល់​ជូន​ដល់​ដៃ​ពួក​គាត់​ទាន់​ពេលវេលា ដែលនេះពិតជាមានតម្លៃមហា​សាល​ក្នុង​ការ​ជួយ​សម្រាល​ទុក្ខ​លំបាក​ក្នុង​ជីវភា​ពប្រ​ចាំថ្ងៃ និងជួយឱ្យពួកគាត់មានកម្លាំងចិត្តក្នុងការជួសជុលផ្ទះសម្បែងឡើងវិញ។ ទន្ទឹមនឹងនេះបងប្អូនប្រជាពលរដ្ឋក៏បានលំឱនកាយវាចាចិត្តគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​ចំពោះ ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាខេត្ត និងជាពិសេស សម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ច​កាល​តែង​តែគិ​តគូរ​ពី​សុខ​ទុក្ខ​របស់​ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ស្របតាមទិសស្លោក «ទីណាមានទុក្ខលំបាក ទីនោះ​មា​ន​កាក​បាទ​ក្រហមកម្ពុជា»៕

អត្ថបទដែលទាក់ទង

អតីតសកម្មជនគណបក្សប្រឆាំងចំនួន ១០២នាក់ សុំចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា
2026/07/12 03:38:40 pm        2
ពលរដ្ឋរងគ្រោះខ្យល់កន្រ្តាក់ ២៣គ្រួសារ ទទួលអំណោយពីសាខាកាកបាទក្រហមខេត្តបាត់ដំបង
2026/07/12 02:50:13 pm        1
រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញបើកកម្មវិធីរត់ ដើម្បីការអប់រំកុមារព្រំដែន
2026/07/12 02:15:42 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតសកម្មជនគណបក្សប្រឆាំងចំនួន ១០២នាក់ សុំចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា

2026/07/12 03:38:40 pm
​ពលរដ្ឋរងគ្រោះខ្យល់កន្រ្តាក់ ២៣គ្រួសារ ទទួលអំណោយពីសាខាកាកបាទក្រហមខេត្តបាត់ដំបង
2026/07/12 02:50:13 pm
​រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញបើកកម្មវិធីរត់ ដើម្បីការអប់រំកុមារព្រំដែន
2026/07/12 02:15:42 pm
​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសម្ពោធស្នាក់ការបក្សក្រុងបាវិតតម្លៃជាង ៥២ ម៉ឺនដុល្លារ
2026/07/12 02:01:45 pm
​មនុស្ស ៦នាក់រងការបាញ់ប្រហារ និងមនុស្ស ២នាក់ស្លាប់ ក្នុងហេតុការណ៍បាញ់ប្រហារនៅទីក្រុង Toronto ប្រទេសកាណាដា
2026/07/12 01:58:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/12 04:15:59 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/07 11:28:55 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/11 09:42:39 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/06 08:54:53 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am