លោក Omid Shokri អ្នកជំនាញថាមពល និងជាអ្នកស្រាវជ្រាវជាន់ខ្ពស់នៅសាកលវិទ្យាល័យ George Mason បានប្រាប់សារព័ត៌មាន Al Jazeera ថា ប្រេងឆៅ Brent ដែលជាស្តង់ដារសំខាន់សម្រាប់តម្លៃប្រេង អាចឡើងលើសពី ៨០ ដុល្លារក្នុង១បារ៉ែល ប្រសិនបើអំពើហិង្សានៅតែបន្ត។

លោកបាននិយាយបន្ថែមថា «ហានិភ័យកើនឡើងកាន់តែច្រើននឹងកើតមាន ប្រសិនបើការប្រយុទ្ធគ្នារឹតត្បិតដល់ការធ្វើចរាចរណ៍ប្រេងឆ្លងកាត់តាមច្រកសមុទ្រ Hormuz ឬបំផ្លាញហេដ្ឋារចនាសម្ព័ន្ធផលិតកម្ម និងការនាំចេញនៅឈូងសមុទ្រ»។

លោក Shokri និយាយថា តម្លៃប្រេងទំនងជានៅតែខ្ពស់ ដរាបណាពាណិជ្ជករយល់ឃើញថាកិច្ចព្រមព្រៀងដែលគាំទ្រដល់បទឈប់បាញ់រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក មានភាពផុយស្រួយ។
ប្រេងឆៅ Brent បានកើនឡើង ៣,៣ ភាគរយក្នុងការជួញដូរដំបូងមានតម្លៃ ៧៨,៥០ ដុល្លារក្នុងមួយបារ៉ែល កើនឡើងពីកម្រិតទាបបំផុត ៧០,១៤ ដុល្លារកាលពីពេលថ្មីៗនេះ ខណៈប្រេងឆៅអាមេរិកបានកើនឡើង ៣,៤ ភាគរយមានតម្លៃ ៧៣,៨៣ ដុល្លារក្នុងមួយបារ៉ែល។
លោក Shokri និយាយថា «ជាលទ្ធផល ភាពប្រែប្រួលនៃតម្លៃទំនងជានៅតែខ្ពស់ សូម្បីតែក្នុងអំឡុងពេលស្ងប់ស្ងាត់ក៏ដោយ»។