[UPDATE] ទិន្នន័យបង្ហាញថា ទ្វីបអឺរ៉ុបបានកត់ត្រាការស្លាប់លើសពី១០.០០០ នាក់ក្នុងអំឡុងពេលរលកកម្ដៅកាលពីចុងខែមិថុនា

2026/07/13 04:29:11 pm        84

ទិន្នន័យផ្លូវការបានបង្ហាញថា បណ្តាប្រទេសនៅអឺរ៉ុបបានរាយការណ៍ពីការស្លាប់លើសពី១០.០០០ នាក់ក្នុងអំឡុងពេលរលកកម្ដៅបំបែកកំណត់ត្រាដែលបានលេបត្របាក់ភាគខាងលិចនៃទ្វីបនេះកាលពីចុងខែមិថុនា ២០២៦ នេះ ។

យោងតាមទិន្នន័យដែលបានចេញផ្សាយដោយ EuroMOMO ជាបណ្តាញគាំទ្រដោយមជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺអឺរ៉ុប និងអង្គការសុខភាពពិភពលោក ភាគច្រើនលើសលប់ ជាង៩.០០០នាក់ ស្ថិតក្នុងចំណោមមនុស្សដែលមានអាយុ៦៥ ឆ្នាំឡើងទៅ។

លោក Lasse Vestergaard ប្រធានគ្រូពេទ្យនៅវិទ្យាស្ថានស្រាវជ្រាវជំងឺ Statens Serum Institut របស់ប្រទេសដាណឺម៉ាក ដែលគ្រប់គ្រងបណ្ដាញសុខភាពរបស់អឺរ៉ុប EuroMOMO មួយនេះ បានប្រាប់ សារព័ត៌មាន Reuters ថា មានការស្លាប់ច្រើនបែបនេះនៅពេលនេះនៃឆ្នាំនេះ គឺមិនធម្មតាទេ។ វាពិតជាខ្ពស់ណាស់។

លោក Vestergaard បានបន្ថែមថា វាពិបាកក្នុងការពន្យល់ពីអត្រាមរណភាពខ្ពស់បែបនេះ ក្រៅតែពីកម្ដៅខ្លាំង។

ក្រុមអ្នកវិទ្យាសាស្ត្របាននិយាយថា រលកកម្ដៅចុងខែមិថុនានឹងស្ទើរតែមិនអាចទៅរួចទេ បើគ្មានការប្រែប្រួលអាកាសធាតុបង្កឡើងដោយមនុស្ស ដែលធ្វើឱ្យរលកកម្ដៅកាន់តែញឹកញាប់ និងខ្លាំងក្លា។

ទិន្នន័យដែលប្រមូលផ្តុំចេញពីស្ថិតិមរណភាពជាតិនៅក្នុងប្រទេសចំនួន ២៧ នៅអឺរ៉ុប រួមបញ្ចូលទាំងការស្លាប់លើសពីមូលហេតុទាំងអស់ មិនមែនគ្រាន់តែមូលហេតុដែលទាក់ទងនឹងកម្ដៅនោះទេ ក្នុងអំឡុងសប្តាហ៍ថ្ងៃទី២២ ដល់ថ្ងៃទី២៨ ខែមិថុនា នៅពេលរលកម្ដៅបានឡើងដល់កម្រិតកំពូលនៅប្រទេសបារាំង អេស្ប៉ាញ អង់គ្លេស និងប្រទេសដទៃទៀត៕


អត្ថបទដែលទាក់ទង

ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am        19
លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am        45
ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am        50

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ

2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm