យោងតាមនគរបាលវៀតណាម ប្រធានគ្រប់គ្រងទូកល្បឿនលឿនដែលបានលិចនៅជិតកោះ ភូគុក (Phu Quoc )ភាគខាងត្បូង បានសម្លាប់ភ្ញៀវទេសចរឥណ្ឌា ១៥ នាក់ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃអាទិត្យ ១២កក្កដា។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយថា ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃសៅរ៍ នៅពេលដែលទូកដឹកភ្ញៀវទេសចរឥណ្ឌាចំនួន ៣២ នាក់ សមាជិកនាវិកវៀតណាម ៣ នាក់ និងមគ្គុទ្ទេសក៍ទេសចរណ៍ម្នាក់បានលិចនៅក្នុងសមុទ្រក្បែរកោះ May Rut Ngoai។
កាសែត Tuoi Tre បានរាយការណ៍ថា នាវិក និងអ្នកជួយសង្គ្រោះបានជួយសង្គ្រោះមនុស្ស ២១ នាក់ ប៉ុន្តែអ្នកដំណើរ ១៥ នាក់បានស្លាប់។
នគរបាលនៅភាគខាងត្បូងខេត្ត អានយ៉ាង (An Giang) បាននិយាយថា ពួកគេបានចាប់ខ្លួនប្រធានទូក វ័យ ៥៧ ឆ្នាំ ពីបទរំលោភច្បាប់ ដែលបណ្តាលឱ្យទូកលិច។
Tuoi Tre បានរាយការណ៍ថា ការវាយតម្លៃដំបូងដោយក្រុមអាជ្ញាធរវៀតណាមបានបង្ហាញថា នេះជាឧបទ្ទហេតុមិនអាចជៀសវាងបាន បណ្តាលមកពីស្ថានភាពអាកាសធាតុអាក្រក់ ដែលបានផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានដកស្រង់សម្តីក្រុមនាវិកដែលពាក់ព័ន្ធនឹងកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ ដោយនិយាយថា មានរលកខ្ពស់ៗ ប៉ុន្តែមិនមានភ្លៀងធ្លាក់នៅពេលនោះទេ ហើយទូកទេសចរណ៍ជាច្រើនទៀតកំពុងប្រតិបត្តិការនៅក្នុងតំបន់នោះ។យោងតាមប្រភពពីក្រុមអាជ្ញាធរដែលត្រូវបានចេញផ្សាយដោយសារព័ត៌មាន VnExpress ទូកនោះ បានកំពុងធ្វើដំណើរពីកោះ Hon May Rut ទៅកាន់កំពង់ផែ An Thoi នៅពេលលេចនៅចម្ងាយប្រហែល៤០០ គីឡូម៉ែត្រ នៅក្នុងសមុទ្រ ៕

