អេស្ប៉ាញ ត្រៀមជួបបារាំងនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup ខណៈការប្រជែងរវាង Yamal និង Mbappe នៅតែបន្ត

2026/07/13 11:36:29 am        83

ក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ បានបន្តការហ្វឹកហាត់នៅទីក្រុង Dallas ដើម្បី​ត្រៀម​ជួប​ក្រុម​ជម្រើស​ជាតិ​បារាំង ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃការប្រកួតបាល់ទាត់ពិភពលោក។

ក្រុម​របស់គ្រូបង្វឹក Luis de la Fuente បង្ហាញទម្រង់លេងយ៉ាងរឹងមាំនៅព្រឹត្តិការណ៍ឆ្នាំនេះ ដោយ​របូតគ្រាប់បាល់ត្រឹមមួយគ្រាប់ប៉ុណ្ណោះ ក្នុងជ័យជម្នះ ២-១ លើបែលហ្ស៊ិក នៅវគ្គ៨​ក្រុម​ចុង​ក្រោយ។

ទោះជាយ៉ាងណា អេស្ប៉ាញនឹងត្រូវប្រឈមនឹងគូប្រកួតលំបាកបំផុតរបស់ខ្លួន ពេលជួប​ក្រុម​បារាំង ​ដែលមានខ្សែប្រយុទ្ធកំពុងស្ថិតក្នុងទម្រង់លេងដ៏ល្អ។ Kylian Mbappe រកបាន ៨ គ្រាប់ ខណៈ Ousmane Dembele ស៊ុតបញ្ចូលទីបាន ៥ គ្រាប់។ នេះជា​លើក​ដំបូង​ចាប់​តាំង​ពី​ប្រេស៊ីល​ក្នុង​ឆ្នាំ២០០២ ដែលក្រុមមួយមានកីឡាករ ២ រូបស៊ុតបញ្ចូលទីបាន​ច្រើន​បែប​នេះ​ក្នុង​ការ​ប្រកួត World Cup។

អេស្ប៉ាញធ្លាប់យកឈ្នះបារាំងក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Euro 2024 និង​បន្ត​ឈ្នះ​ម្តង​ទៀត​នៅវ​គ្គ៤ក្រុមចុងក្រោយ UEFA Nations League ឆ្នាំ២០២៥។ ប៉ុន្តែក្រុម​បារាំង​ក្រោម​ការ​ដឹក​នាំរ​បស់លោក Didier Deschamps ក្នុងឆ្នាំ២០២៦ ត្រូវបានគេចាត់ទុកថា​មាន​កម្លាំង​ខ្លាំង​ជាង​មុន និងជាគូប្រជែងដ៏គួរឱ្យខ្លាច។

ស្ថិតិបង្ហាញថា អេស្ប៉ាញមិនទាន់ចាញ់ការប្រកួតផ្លូវការណាមួយក្នុងរយៈពេល ៩០ នាទីទេ ចាប់​តាំង​ពីចាញ់ស្កុតឡេន ២-១ កាលពីខែមីនា ឆ្នាំ២០២៣។ បន្ទាប់មក ពួកគេចាញ់​តែ​ការ​ប្រកួត​មិត្ត​ភាព​ទល់​នឹងកូឡុំប៊ី និងចាញ់ព័រទុយហ្គាល់ដោយបាល់ ១១ ម៉ែត្រកាត់សេចក្តីក្នុងវគ្គផ្តាច់ព្រ័ត្រ Nations League ឆ្នាំ២០២៥។

ដោយឡែក កំណត់ត្រារបស់ខ្សែប្រយុទ្ធវ័យក្មេង Lamine Yamal ក៏នៅតែរក្សាបានយ៉ាងល្អ ដោយ​អេស្ប៉ាញមិនដែលចាញ់ឡើយក្នុងការប្រកួត ២៦ លើក ដែលរូបគេចាប់ផ្តើម ១១ នាក់​ដំបូង ចាប់តាំងពីឆ្នាំ២០២៣។

ជាមួយ​គ្នានេះ ក្នុងការជួបគ្នាដោយផ្ទាល់ក្នុងការប្រកួតជម្រុះចាញ់ធ្លាក់ ទាំងនៅកម្រិតក្លិប និង​ក្រុម​ជម្រើស​ជាតិ Yamal ក៏មិនទាន់ស្គាល់ពាក្យថាចាញ់ Mbappe នោះដែរ ដែល​ធ្វើ​ឱ្យ​ការ​ប្រឈម​មុខ​រវាងតារាបាល់ទាត់ទាំងពីរ កាន់តែទាក់ទាញការ​ចាប់​អារម្មណ៍​ពី​អ្នក​គាំទ្រ​ជុំវិញ​ពិភព​លោក​៕ ​អត្ថបទ៖នាង សុភាវុធ

អត្ថបទដែលទាក់ទង

Mathieu van der Poel ឈ្នះដំណាក់កាលទី ៩ Tour de France ខណៈ Pogacar បន្តនាំមុខ
2026/07/13 12:30:48 pm        1
Nieto និង Cristian ផ្ទេរចូលវិសាខា ក្រោយចាកចេញពីភ្នំពេញក្រោន និងព្រះខ័នរាជស្វាយរៀង
2026/07/13 12:24:07 pm        1
FIFA នឹងពិភាក្សាពីការពង្រីក World Cup ដល់ ៦៤ ក្រុមក្រោយបញ្ចប់ការប្រកួតឆ្នាំនេះ
2026/07/13 12:19:27 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Mathieu van der Poel ឈ្នះដំណាក់កាលទី ៩ Tour de France ខណៈ Pogacar បន្តនាំមុខ

2026/07/13 12:30:48 pm
​Nieto និង Cristian ផ្ទេរចូលវិសាខា ក្រោយចាកចេញពីភ្នំពេញក្រោន និងព្រះខ័នរាជស្វាយរៀង
2026/07/13 12:24:07 pm
​FIFA នឹងពិភាក្សាពីការពង្រីក World Cup ដល់ ៦៤ ក្រុមក្រោយបញ្ចប់ការប្រកួតឆ្នាំនេះ
2026/07/13 12:19:27 pm
​ជំនន់ទឹកភ្លៀងនៅស្រុកសំឡូតស្រកចុះ ខណៈមន្ទីរជំនាញ និងអាជ្ញាធរស្រុកចុះវាយតម្លៃផលប៉ះពាល់
2026/07/13 12:15:30 pm
​សីតុណ្ហភាពក្តៅខ្លាំង កំពុងគ្របដណ្ដប់នៅប្រទេសបារាំង ខណៈរលកកម្តៅឈានដល់សប្តាហ៍នេះ
2026/07/13 12:08:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/12 04:15:59 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/07 11:28:55 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/13 12:33:19 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/06 08:54:53 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am