សភាប្រើភាសាបារាំង គាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាព និង​បូរណភាព​ទឹកដី​កម្ពុជា

2026/07/13 11:47:04 am        74

តាមសំរណើរបស់គណៈកម្មាធិការនយោបាយរបស់ខ្លួន សភាប្រើភាសាបារាំង (APF) ក្នុងសម័យប្រជុំប្រចាំឆ្នាំលើកទី៥១ ដែលបានប្រព្រឹត្តទៅនៅទីក្រុងយ៉ាអ៊ូនដេ (ប្រទេសកាមឺរូន) បានអនុម័តនៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ នូវសេចក្តីសម្រេចចិត្តដែលបញ្ជាក់ឡើងវិញនូវការគាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ព្រឹទ្ធសភាកម្ពុជា។

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ជាថ្មីតាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦នេះថា សេចក្តីសម្រេចចិត្តបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់សមាជិកសភាប្រើភាសាបារាំងនេះបានគូសបញ្ជាក់ពីសារៈសំខាន់នៃរបៀបវារៈ «ស្ត្រី សន្តិភាព និងសន្តិសុខ» និងតួនាទីដ៏សំខាន់របស់ស្ត្រីក្នុងការបង្ការជម្លោះ និងការពង្រឹងសន្តិភាពឱ្យបានរឹងមាំ។

ប្រឈមមុខនឹងភាពតានតឹងដែលនៅតែបន្តកើតមាននៅតាមព្រំដែនរវាងកម្ពុជា-ថៃ ចាប់តាំងពីខែកក្កដា ឆ្នាំ២០២៥ សភាប្រើភាសាបារាំង (APF) បានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការបាត់បង់ជីវិតមនុស្ស ការផ្លាស់ទីលំនៅរបស់ប្រជាពលរដ្ឋស៊ីវិល និងរបាយការណ៍នានាស្តីពីការរំលោភលើបទឈប់បាញ់ និងការប៉ះពាល់ដល់បូរណភាពទឹកដីនៃប្រទេសកម្ពុជា រួមទាំងការខូចខាតដល់ទីតាំងវប្បធម៌ និងសាសនា ដែលក្នុងនោះទីតាំងមួយចំនួនត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ(UNESCO)។ សេចក្តីសម្រេចរបស់សភាប្រើភាសាបារាំង ក៏បានកត់សម្គាល់ជាពិសេសនូវ «ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងយោធា ការរៀបចំពិធីសាសនានៅក្នុងទីតាំងវប្បធម៌ និងជំនឿសាសនាព្រមទាំងគំនិតផ្តួចផ្តើមក្នុងការបែងចែកដីធ្លីនៅក្នុងតំបន់ទាំងនោះ»។

សភាប្រើភាសាបារាំង (APF) អំពាវនាវឱ្យមានការគោរពយ៉ាងម៉ឺងម៉ាត់ចំពោះអធិបតេយ្យភាពរបស់កម្ពុជា ការចៀសវាងរាល់សកម្មភាពឯកតោភាគីណាមួយដែលបណ្តាលឱ្យភាពតានតឹងកាន់តែធ្ងន់ធ្ងរឡើង និងការ​អនុវត្តឱ្យបានពេញលេញនូវសេចក្តីថ្លែងការណ៍រួមដែលបានចុះហត្ថលេខានៅទីក្រុងគូឡាឡាំពួរ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដោយនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ។ សភាប្រើភាសាបារាំង (APF) ក៏បានសម្តែងនូវការសោកស្តាយយ៉ាងជ្រាលជ្រៅចំពោះទុក្ខវេទនាដែលប្រជាពលរដ្ឋស៊ីវិលបានរងគ្រោះ ដោយរំលឹកថា រាល់ការបំផ្លិចបំផ្លាញបេតិកភណ្ឌវប្បធម៌ ដែលជា «កេរដំណែលរួមរបស់មនុស្សជាតិ» ជះឥទ្ធិពលអវិជ្ជមានដល់ការរំពឹងទុកនៃសន្តិភាពប្រកបដោយចីរភាព និងការផ្សះផ្សាគ្នា។

សេចក្តីសម្រេចចិត្តនេះបានទាមទារឱ្យមានការបន្ធូរបន្ថយភាពតានតឹងជាបន្ទាន់ ការបន្តកិច្ចសន្ទនារវាងភាគីនានា និងការដកកងកម្លាំងប្រដាប់អាវុធទាំងអស់ចេញពីតំបន់ជម្លោះ។ សភាប្រើភាសាបារាំង (APF) បញ្ជាក់ឡើងវិញនូវការគាំទ្ររបស់ខ្លួនចំពោះយន្តការទ្វេភាគីដែលមានស្រាប់ ជាពិសេសគណៈកម្មការចម្រុះព្រំដែន (JBC) និងលើកទឹកចិត្តឱ្យមានការដោះស្រាយដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ។ សភាប្រើភាសាបារាំង (APF) គាំទ្រដល់ការធ្វើឱ្យទំនាក់ទំនងរវាងកម្ពុជា និង ថៃ មានភាពប្រក្រតីឡើងវិញ ដោយផ្អែកលើការទទួលស្គាល់អធិបតេយ្យភាព បូរណភាពទឹកដីគ្នាទៅវិញទៅមក និងភាពមិនអាចរំលោភបាននៃព្រំដែន ព្រមទាំងការខណ្ឌសីមាព្រំដែនស្របតាមលិខិតុបករណ៍គតិយុត្តអន្តរជាតិ។ នៅរសៀលថ្ងៃដដែល អង្គប្រជុំបានអនុម័តជ្រើសរើស ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១នៃព្រឹទ្ឋសភាកម្ពុជា ជាប្រតិភូប្រចាំតំបន់ អាស៊ី-ប៉ាស៊ីហ្វិក សម្រាប់អាណត្តិពីរឆ្នាំ (ពីឆ្នាំ២០២៦ ដល់ ២០២៨)។

តាងនាមឱ្យព្រឹទ្ធសភា រដ្ឋសភា និងប្រជាជនកម្ពុជា ឯកឧត្តម អ៊ុច បូររិទ្ធ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះគណៈប្រតិភូទាំងអស់នៃអង្គប្រជុំសភាប្រើភាសាបារាំង ចំពោះការគាំទ្រសេចក្តីសម្រេចចិត្តស្តីពីការគោរពបូរណភាពទឹកដីនៃប្រទេសកម្ពុជា ដែលត្រូវបានអនុម័តពេលនេះ។ ឯកឧត្តមបានគូសបញ្ជាក់ថា ការអនុម័តនេះ គឺជាសក្ខីភាពបញ្ជាក់ពីឆន្ទៈនៃសភាប្រើប្រាស់ភាសាបារាំង ក្នុងការរួបរួមគ្នាយ៉ាងរឹងមាំជុំវិញគោលការណ៍ទាំងឡាយដែលជាមូលដ្ឋានគ្រឹះរបស់សភា ពោលគឺ៖ ការគោរពច្បាប់អន្តរជាតិ អធិបតេយ្យភាពនៃរដ្ឋ និងការដោះស្រាយវិវាទដោយសន្តិវិធី។

ឯកឧត្តមបានគូសបញ្ជាក់ថា ការគាំទ្ររបស់សភាប្រើប្រាស់ភាសាបារាំងចំពោះសេចក្តីសម្រេចចិត្តនេះ គឺជាសារផ្ញើជូនសហគមន៍អន្តរជាតិ អំពីសាមគ្គីភាព ការទទួលខុសត្រូវ និងការជួយគ្នាទៅវិញទៅមក រវាងប្រទេសសមាជិកនៃអង្គការហ្វ្រង់កូហ្វូនី ដើម្បីសន្តិភាព ការគោរពច្បាប់អន្តរជាតិ និងការអភិវឌ្ឍ។ ឯកឧត្តម អ៊ុច បូរិទ្ធ បានសម្តែង​សារ​ជា​ថ្មី​នូវ​ការ​ដឹង​គុណ​យ៉ាង​ជ្រាលជ្រៅបំផុតចំពោះទំនុកចិត្ត និងមិត្តភាព ព្រមទាំងការប្តេជ្ញា​ចិត្ត​ឥត​ងាក​រេ​របស់​ប្រតិភូ​ទាំង​អស់ ក្នុងការបម្រើដល់សន្តិភាព កិច្ចសន្ទនា និងគោលការណ៍នីតិរដ្ឋ៕

អត្ថបទដែលទាក់ទង

ជំនន់ទឹកភ្លៀងនៅស្រុកសំឡូតស្រកចុះ ខណៈមន្ទីរជំនាញ និងអាជ្ញាធរស្រុកចុះវាយតម្លៃផលប៉ះពាល់
2026/07/13 12:15:30 pm        1
សភាប្រើភាសាបារាំង គាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាព និង​បូរណភាព​ទឹកដី​កម្ពុជា
2026/07/13 11:47:04 am        1
AmCham បង្ហាញឆន្ទៈចូលរួមវេទិកា G-PSF ដើម្បីជួយដោះស្រាយបញ្ហាបរិយាកាសធ្វើធុរកិច្ចនៅកម្ពុជា
2026/07/13 11:25:32 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Mathieu van der Poel ឈ្នះដំណាក់កាលទី ៩ Tour de France ខណៈ Pogacar បន្តនាំមុខ

2026/07/13 12:30:48 pm
​Nieto និង Cristian ផ្ទេរចូលវិសាខា ក្រោយចាកចេញពីភ្នំពេញក្រោន និងព្រះខ័នរាជស្វាយរៀង
2026/07/13 12:24:07 pm
​FIFA នឹងពិភាក្សាពីការពង្រីក World Cup ដល់ ៦៤ ក្រុមក្រោយបញ្ចប់ការប្រកួតឆ្នាំនេះ
2026/07/13 12:19:27 pm
​ជំនន់ទឹកភ្លៀងនៅស្រុកសំឡូតស្រកចុះ ខណៈមន្ទីរជំនាញ និងអាជ្ញាធរស្រុកចុះវាយតម្លៃផលប៉ះពាល់
2026/07/13 12:15:30 pm
​សីតុណ្ហភាពក្តៅខ្លាំង កំពុងគ្របដណ្ដប់នៅប្រទេសបារាំង ខណៈរលកកម្តៅឈានដល់សប្តាហ៍នេះ
2026/07/13 12:08:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/12 04:15:59 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/07 11:28:55 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/13 12:33:19 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/06 08:54:53 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am