សម្ដេចតេជោណែនាំឱ្យមាតាបិតាអាណាព្យាបាលសិស្សកុំវាយតម្លៃកូនខ្លួនឯងប្រៀបធៀបជាមួយកូនអ្នកដទៃ

2022/05/03 12:09:51 pm        2.6 K

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​បានចែករំលែក​បទពិសោធន៍​ក្នុងការអប់រំកូនដល់មាតា បិតា អាណាព្យាបាលសិស្ស​សូមកុំវាយតម្លៃ​បង្អាប់​កូន​ដោយប្រៀបធៀប​ជាមួយកូនអ្នកដទៃឱ្យសោះ ព្រោះវាបានវ៉ៃប្រហារ​ដល់ទឹកចិត្ត​កូនរបស់​ខ្លួន​ឯង​យ៉ាង​ធ្ងន់ធ្ងរ ផ្ទុយទៅវិញត្រូវអប់រំដោយទឹកចិត្តល្អៗ។

សម្ដេចតេជោ ប្រមុខរាជរដ្ឋាភិបាលបានលើកយកបទពិសោធន៍លើការអប់រំកូនចែករំលែកជូន មាតា បិតា អាណាព្យាបាលសិស្សានុសិស្ស បែបនេះ ត្រូវបាន​ធ្វើ​ឡើង​ក្នុងពេល​អញ្ជើញ​ជា​អធិបតី​ដ៏ខ្ពង់ខ្ពស់​ក្នុងពិធី​ជួបសំណេះសំណាលជាមួយសិស្សានុសិស្សដែលបានប្រឡងជាប់និទ្ទេសA​ក្នុងឆ្នាំ​សិក្សា២០២០-២០២១ ជិត២ពាន់នាក់ក្នុងក្របខណ្ឌទូទាំងប្រទេស នៅមជ្ឈមណ្ឌល​សន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វានាព្រឹកថ្ងៃទី៣ ខែឧសភានេះ។

សម្តេចបានផ្តាំផ្ញើថា ការបង្អាប់ស្តីបន្ទោសកូនដោយយកការប្រៀបធៀប​ជាមួយកូនអ្នកដទៃជា​ជម្រើសមិនល្អ​ទេក្នុងការអប់រំកូនបែបនេះ ព្រោះវាជាការវាយប្រហារ​ដល់ទឹកចិត្តកូន​ខ្លួនឯងយ៉ាង​ធ្ងន់ធ្ងរដែល​ធ្វើ​ឱ្យគេបាក់ទឹកចិត្តទៅវិញទេ។

សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានមានប្រសាសន៍ចែករំលែកបន្តថា ទាក់ទងនឹង​ការអប់រំ​កូននេះ សូម្បីតែនៅក្នុងគ្រួសារតែមួយក៏មិនត្រូវប្រៀបធៀបដែរ នេះជាតំណម​មួយក្នុង​ចំណោម​តំណម នៃការដោះស្រាយ​បញ្ហា​អារម្មណ៍​របស់កូន។ បើដឹងថា កូនរបស់យើងរៀន​ខ្សោយ​យើង​ត្រូវរកវិ​ធី​ដើម្បីឲ្យកូនយើងរៀន គឺកុំយក​កូនអ្នកដទៃ​មកប្រៀបធៀប​ជាមួយ​កូន​របស់យើង ដោយលើកកូនអ្នកដទៃ ហើយបន្តុះបង្អាប់កូនខ្លួនឯង៕

អត្ថបទដែលទាក់ទង

ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់
2026/01/23 04:36:39 am        420
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm        1967
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am        1782

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន

2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm