Nieto និង Cristian ផ្ទេរចូលវិសាខា ក្រោយចាកចេញពីភ្នំពេញក្រោន និងព្រះខ័នរាជស្វាយរៀង

2026/07/13 12:24:07 pm        88

ខ្សែប្រយុទ្ធកូឡុំប៊ីសញ្ជាតិខ្មែរ Andres Nieto និងខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Cristian Dos Santos ត្រូវបានវិសាខា ប្រកាសពីការនាំចូលជាផ្លូវការហើយ ក្រោយចាកចេញពីភ្នំពេញក្រោន និងព្រះខ័នរាជស្វាយរៀង ដើម្បីពង្រឹងក្រុមត្រៀមការប្រកួតប្រជែង នារដូវកាលថ្មីខាងមុខ។

នេះគឺជាការផ្ទេរគួរឲ្យចាប់អារម្មណ៍មួយទៀត បន្ទាប់ពីក្រុមរបូតកៅអី Top-6 ឆ្នាំចាស់នេះ បាននាំចូលខ្សែប្រយុទ្ធអន្ដរជាតិ ៣រូបជាបន្ដបន្ទាប់ កាលពីថ្មីៗ រួមមានកីឡាករកាមេរ៉ូន Ewolo Donovan ដែលផ្ទេរមកពីក្លិប Al-Jazeera នៃលីគកូវ៉ែត, អតីតយុវជនក្លិប Wolverhampton របស់អង់គ្លេស កីឡាករហូឡង់ Sherwin Dandey Seedorf ផ្ទេរមកពីក្លិប Al-Wehdatប្រទេសហ្សកដានី និងកីឡាករ Gai Pa Ousman មកពីក្លិបManila Digger របស់ហ្វីលីពីន។

Andres Nieto គឺជាកីឡាករមានបទពិសោធន៍ជោគជ័យនៅកម្ពុជា ក្រោយចំណាយពេលជិត ៦ឆ្នាំ និងជាកម្លាំងស្នូលដ៏សំខាន់របស់ក្លិបភ្នំពេញក្រោន ក៏ដូចជាក្រុមជម្រើសជាតិកម្ពុជា បន្ទាប់ពីកីឡាករកូូឡុំប៊ីរូបនេះ ទទួលបានសញ្ជាតិខ្មែរ។ នេះគឺជាការផ្លាស់ប្ដូរក្លិបអាជីពនៅកម្ពុជាលើកដំបូង ដើម្បីស្វែងរកការប្រកួតប្រជែងថ្មី លើទឹកដីវិសាខា។ 

ចំណែក Cristian Dos Santos ក៏ជាខ្សែប្រយុទ្ធដ៏លេចធ្លោរមួយរូបផងដែរ ពិសេស ២រដូវកាលចុងក្រោយ ដែលរូបគេបានរួមរស់ជាមួយព្រះខ័នរាជស្វាយរៀង ដោយបានរួមចំណែកជួយក្រុមសម្រេចបានសមិទ្ធផលជាច្រើន ទាំងការប្រកួតក្នុងស្រុក និងពានរង្វាន់អន្ដរជាតិ។ ការសម្រេចផ្ទេរទៅកាន់វិសាខា ក៏ដូចជាការសម្រេចបន្ដអាជីពនៅកម្ពុជា ហើយបានបដិសេធបណ្ដាក្លិបក្នុងតំបន់មួយចំនួនពីកីឡាករប្រេស៊ីលរូបនេះ គោលបំណងសំខាន់ គឺ Cristian ចង់ទទួលបានសញ្ជាតិខ្មែរ ដើម្បីមានឱកាសលេងឲ្យក្រុមជម្រើសជាតិកម្ពុជា។

គួរដឹងថា ក្រោយបញ្ចប់រដូវកាលឆ្នាំ២០២៥/២៦ ជាមួយលទ្ធផលដ៏ខកចិត្ត ពិសេសក្នុងលីគកំពូលកម្ពុជា វិសាខា បានសម្រេចរុះរើសក្រុមគួរឲ្យកត់សម្គាល់ ដោយកីឡាករមួយចំនួន ត្រូវបានដាក់ឲ្យខ្ចីជើង ហើយកីឡាករខ្លះទៀត ក្លិបបានចែកផ្លូវគ្នា ហើយនាំចូលកីឡាករថ្មីៗមួយចំនួន ទាំងខ្មែរ និងបរទេស ដើម្បីពង្រឹងក្រុមត្រៀមការប្រកួតប្រជែងរដូវកាលថ្មី ឆ្នាំ២០២៦/២៧ ខាងមុខ៕ អត្ថបទ លី ឈុនឡា


អត្ថបទដែលទាក់ទង

Mathieu van der Poel ឈ្នះដំណាក់កាលទី ៩ Tour de France ខណៈ Pogacar បន្តនាំមុខ
2026/07/13 12:30:48 pm        1
Nieto និង Cristian ផ្ទេរចូលវិសាខា ក្រោយចាកចេញពីភ្នំពេញក្រោន និងព្រះខ័នរាជស្វាយរៀង
2026/07/13 12:24:07 pm        1
FIFA នឹងពិភាក្សាពីការពង្រីក World Cup ដល់ ៦៤ ក្រុមក្រោយបញ្ចប់ការប្រកួតឆ្នាំនេះ
2026/07/13 12:19:27 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឆមាសទី១ ឆ្នាំ២០២៦ អង្គភាពច្រកចេញចូលតែមួយរាជធានីភ្នំពេញផ្តល់សេវាជូនពលរដ្ឋបានជាង ១២ម៉ឺនសេវា

2026/07/13 01:09:26 pm
​រយៈពេល៣ថ្ងៃ​នៃពិព័រណ៍ផ្សព្វផ្សាយ និងចែកកកូនឈើ «ពន្លកបៃតង» ក្រសួងបរិស្ថាន ចែក​កូន​ឈើ​ចម្រុះ​ជូនពលរដ្ឋយកទៅដាំចំនួនជាង ១លាន​ដើម
2026/07/13 01:03:34 pm
​Mathieu van der Poel ឈ្នះដំណាក់កាលទី ៩ Tour de France ខណៈ Pogacar បន្តនាំមុខ
2026/07/13 12:30:48 pm
​Nieto និង Cristian ផ្ទេរចូលវិសាខា ក្រោយចាកចេញពីភ្នំពេញក្រោន និងព្រះខ័នរាជស្វាយរៀង
2026/07/13 12:24:07 pm
​FIFA នឹងពិភាក្សាពីការពង្រីក World Cup ដល់ ៦៤ ក្រុមក្រោយបញ្ចប់ការប្រកួតឆ្នាំនេះ
2026/07/13 12:19:27 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/12 04:15:59 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/07 11:28:55 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/13 12:33:19 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/06 08:54:53 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am