រយៈពេល៣ថ្ងៃ​នៃពិព័រណ៍ផ្សព្វផ្សាយ និងចែកកកូនឈើ «ពន្លកបៃតង» ក្រសួងបរិស្ថាន ចែក​កូន​ឈើ​ចម្រុះ​ជូនពលរដ្ឋយកទៅដាំចំនួនជាង ១លាន​ដើម

2026/07/13 01:03:34 pm        160

(ភ្នំពេញ)៖ ក្រសួងបរិស្ថានបានប្រកាសពី​សមិទ្ធផល​ដ៏​ត្រចះ​ត្រចង់​ក្នុង​ការ​ចែក​កូន​ឈើ​ដោ​យ​ឥត​គិត​ថ្លៃ​ជូន​សាធារណជនបានសរុប ៥,៣ លានដើម គិតចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៦ រហូត​មក​ទល់ពេលបច្ចុប្បន្ននេះ។ កូនឈើទាំងនេះត្រូវបានយកទៅដាំតាមលំនៅឋាន សហគមន៍ និង​ដាំស្តារព្រៃឈើនៅទូទាំងប្រទេស ដើម្បីរួមចំណែកដល់ការអភិរក្សធនធានធម្មជាតិ បង្កើន​គម្រប​បៃតង សម្រាប់ការរស់នៅប្រកបដោយចីរភាព។

ក្នុងនោះដែរ ពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ «ពន្លកបៃតង» ដែលបានប្រព្រឹត្ត​ទៅ​នៅ​រាជ​ធានី​​ភ្នំពេញ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ ក្រសួងបរិស្ថាន​បាន​ចែក​កូន​ឈើ​ចម្រុះ​បាន​ចំនួន ១,២លានដើម។ ព្រឹត្តិការណ៍នេះគឺជាឆ្នាំទី៣ ហើយដែលក្រសួងបានរៀបចំឡើង ដោយ​រួមបញ្ចូលទាំងការប្រកាសព្រឹត្តិការណ៍ «ដាំដើមត្នោតមួយលានដើម» នៅមុខ​ទីស្តី​ការ​ក្រសួង​បរិស្ថាន ប្រកបដោយភាពអធិកអធម និងមានអ្នកចូលរួមយ៉ាងច្រើនកុះករ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ពិព័រណ៍ «ពន្លកបៃតង» មិន​ត្រឹមតែជាពិធីចែកកូនឈើប៉ុណ្ណោះទេ ប៉ុន្តែជាការចាប់ផ្តើមរួមគ្នាជាចលនាជាតិមួយ ដែល​មាន​គោល​បំណង​លើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋគ្រប់រូបក្នុងការការពារ និងស្ដារធន​ធាន​ធម្មជាតិ​។ ឯកឧត្តមបានបញ្ជាក់ថា «ពន្លកបៃតង» គឺជានិមិត្តរូបនៃក្តីសង្ឃឹម ការទទួលខុសត្រូវ និង​ការចាប់ផ្តើមថ្មី សម្រាប់កម្ពុជាបៃតង ស្អាត និងប្រកបដោយចីរភាព។

ឯកឧត្តមរដ្ឋមន្រ្តីក៏បានថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ដែលបានគាំទ្រ និង​ចូល​រួម​រៀប​ចំ​ពិធី​នេះ។ ជាមួយគ្នានេះ ឯកឧត្តមបានជំរុញឱ្យមានការចូលរួម និងគាំទ្រ​យុទ្ធនា​ការ​របស់​ក្រសួង​បរិស្ថាន តាមរយៈការបណ្តុះពន្លកនៃភាពស្អាត និងភាពបៃតងនេះជាបន្តទៀត ជា​ពិសេស​ការ​ដាំ ​និងថែទាំដើមឈើឱ្យបានលូតលាស់ល្អ ដើម្បីឱ្យប្រទេសកម្ពុជាទទួលបាននូវភាពស្អាត ភាព​បៃតង ធ្វើយ៉ាងណាឱ្យមានចីរភាព ហើយឈាន​ឆ្ពោះ​ទៅ​ជា​ប្រទេស​ដែល​មាន​អព្យា​ក្រឹត្យ​កាបូន​នៅ​ឆ្នាំ២០៥០។

ឯកឧត្តមក៏បានប្រកាសថា ក្រសួងបរិស្ថាននឹងបន្តរៀបចំពិព័រណ៍ «ពន្លកបៃតង» លើកទី៤ នៅ​ឆ្នាំ​ក្រោយ​ទៀត ដើម្បីឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់គ្នាអាចចូលរួមបានគ្រប់ៗគ្នា។

ឯកឧត្តមមានជំនឿជឿជាក់ថា ស្មារតី និងទឹកចិត្តស្រលាញ់បរិស្ថាននេះ នឹង​បន្ត​សាយ​ភាយ​ដល់​ប្រជា​ពលរដ្ឋខ្មែរគ្រប់ៗរូប ជំរុញឱ្យកម្ពុជាមានភាពស្អាត ភាពបៃតង ទាក់ទាញអ្នកទេសចរណ៍ អ្នក​វិនិយោគ មកកម្ពុជា ចូលរួម​អភិវឌ្ឍន៍​កម្ពុជា​ឆ្ពោះ​សម្រេច​បាន​ជា​ប្រទេស​អព្យា​ក្រឹត​កាបូន​ឆ្នាំ២០៥០៕​

អត្ថបទដែលទាក់ទង

សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញបំពេញទស្សនកិច្ចការងារនៅប្រទេសចិនចាប់ថ្ងៃទី១៥ ដល់១៧ ខែកក្កដា
2026/07/13 02:39:05 pm        1
មន្ត្រីឧទ្យានុរក្ស អាជ្ញាធរមូលដ្ឋាន និងពលរដ្ឋសហគមន៍ បានចុះជួយអន្តរាគមន៍ និងជម្លៀសអ្នកទេសចរនៅតំបន់ភ្នំខ្នងផ្សារជាង ៥០០នាក់ពីជំនន់ទឹកភ្លៀងមកកាន់ទីតាំងមានសុវត្ថិភាពអស់ហើយ
2026/07/13 02:27:17 pm        1
ឆមាសទី១ ឆ្នាំ២០២៦ អង្គភាពច្រកចេញចូលតែមួយរាជធានីភ្នំពេញផ្តល់សេវាជូនពលរដ្ឋបានជាង ១២ម៉ឺនសេវា
2026/07/13 01:09:26 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញបំពេញទស្សនកិច្ចការងារនៅប្រទេសចិនចាប់ថ្ងៃទី១៥ ដល់១៧ ខែកក្កដា

2026/07/13 02:39:05 pm
​អូម៉ង់៖ សមាជិកនាវិក ២៣នាក់ ត្រូវបានជួយសង្គ្រោះពីនាវា ដែលរងការវាយប្រហារនៅឆ្នេរសមុទ្រ Musandam
2026/07/13 02:33:39 pm
​មន្ត្រីឧទ្យានុរក្ស អាជ្ញាធរមូលដ្ឋាន និងពលរដ្ឋសហគមន៍ បានចុះជួយអន្តរាគមន៍ និងជម្លៀសអ្នកទេសចរនៅតំបន់ភ្នំខ្នងផ្សារជាង ៥០០នាក់ពីជំនន់ទឹកភ្លៀងមកកាន់ទីតាំងមានសុវត្ថិភាពអស់ហើយ
2026/07/13 02:27:17 pm
​ឆមាសទី១ ឆ្នាំ២០២៦ អង្គភាពច្រកចេញចូលតែមួយរាជធានីភ្នំពេញផ្តល់សេវាជូនពលរដ្ឋបានជាង ១២ម៉ឺនសេវា
2026/07/13 01:09:26 pm
​រយៈពេល៣ថ្ងៃ​នៃពិព័រណ៍ផ្សព្វផ្សាយ និងចែកកកូនឈើ «ពន្លកបៃតង» ក្រសួងបរិស្ថាន ចែក​កូន​ឈើ​ចម្រុះ​ជូនពលរដ្ឋយកទៅដាំចំនួនជាង ១លាន​ដើម
2026/07/13 01:03:34 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/12 04:15:59 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/07 11:28:55 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/13 12:33:19 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/13 07:44:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am