ការបាញ់ប្រហាររបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សាកាលពីថ្ងៃអាទិត្យបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៦នាក់ ក្នុងនោះមានក្មេងស្រីអាយុ ៩ឆ្នាំម្នាក់ ខណៈដែលប្រព័ន្ធផ្សព្វផ្សាយប៉ាឡេស្ទីនបានរាយការណ៍ ពីការវាយប្រហារយ៉ាងខ្លាំងជាបន្តបន្ទាប់នៅក្នុងទីក្រុងហ្កាហ្សា ដែលកងទ័ពបាននិយាយថា បានកំណត់គោលដៅលើទីតាំងផលិតអាវុធមួយ និងបានសម្លាប់សមាជិកហាម៉ាសជាច្រើននាក់ ដែលកំពុងធ្វើការនៅទីនោះ។

ក្រុមគ្រូពេទ្យបាននិយាយថា ការបាញ់ប្រហាររបស់អ៊ីស្រាអែល បានកំណត់គោលដៅទៅលើជំរំតង់មួយនៅផ្នែកខាងកើតនៃជំរំជនភៀសខ្លួន Al-Bureij នៅភាគកណ្តាលទីក្រុងហ្កាហ្សា បានបណ្តាលឲ្យក្មេងស្រីអាយុ ៩ ឆ្នាំ ឈ្មោះ Tala Abu Matar រងរបួស។ ក្មេងស្រីបានស្លាប់ដោយសាររបួស ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Al-Aqsa Martyrs។
យោធាបាននិយាយថា ខ្លួនមិនបានដឹងអំពីហេតុការណ៍នេះទេ។

ដោយឡែកពីគ្នា យោធាបានធ្វើការវាយប្រហារដ៏ធំមួយនៅក្នុងតំបន់ Sabra នៃទីក្រុងហ្កាហ្សា នៅរសៀលថ្ងៃអាទិត្យ ដែលខ្លួនបាននិយាយថា បានវាយប្រហារទីតាំងផលិតអាវុធបណ្តោះអាសន្នមួយន្លែង។
រូបភាពវីដេអូដែលបានចែករំលែកដោយប្រព័ន្ធផ្សព្វផ្សាយប៉ាឡេស្ទីន បានបង្ហាញពីពេលវេលានៃការវាយប្រហារ ដែលបង្ហាញថា កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានផ្តល់ការព្រមានជាមុន៕