កងទ័ពអាមេរិកចោទមេបញ្ជាការថា បានធ្វេសប្រហែសចំពោះការគំរាមកំហែងដោយយានដ្រូនរបស់អ៊ីរ៉ង់

2026/07/13 10:21:55 pm        118

ដោយដកស្រង់សម្តីមន្ត្រីយោធា កាសែត The Washington Post បានចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ថា កងទ័ពអាមេរិកដែលបានរួចផុតពីការវាយប្រហាររបស់អ៊ីរ៉ង់លើមូលដ្ឋានយោធាអាមេរិកនៅកូវ៉ែត បានចោទប្រកាន់មេបញ្ជាការរបស់ពួកគេថា បានមើលស្រាលការគំរាមកំហែងសន្តិសុខនៅកំពង់ផែ Shuwaikh។

យោងតាមសារព័ត៌មាននេះ មន្ត្រីជាន់ខ្ពស់បានមិនអើពើនឹងការព្រមានរបស់ចារកម្មថា កំពង់ផែShuwaikh គឺជាគោលដៅអាទិភាពមួយសម្រាប់ការវាយប្រហាររបស់អ៊ីរ៉ង់។ ទោះបីជាមានការវាយតម្លៃថាមូលដ្ឋាននេះខ្វះការការពារគ្រប់គ្រាន់ក៏ដោយ មេបញ្ជាការអាមេរិកបានសម្រេចចិត្តដាក់ពង្រាយកងទ័ពជាប្រចាំនៅទីនោះ ដែលជំរុញឲ្យ ទហានមួយចំនួនធ្វើការលើការកែលម្អការការពារ បន្ទាប់ពីបានដឹងពីចន្លោះប្រហោងសន្តិសុខ។ នៅទីបំផុត គម្រោងនេះត្រូវបានបោះបង់ចោល ដោយសារតែខ្វះធនធាន។

សមាជិកកងទ័ពក៏បានប្រាប់កាសែត The Washington Post ផងដែរថា មន្ត្រីជាន់ខ្ពស់នៅមូលដ្ឋាននេះត្រូវបានគេចោទប្រកាន់ថា បានដាក់សម្ពាធលើទាហានជាច្រើនដងឲ្យចាកចេញពីជម្រក និងត្រឡប់ទៅធ្វើការវិញ ទោះបីជាមានការព្រមានពីការវាយប្រហារតាមអាកាសក៏ដោយ។

ការស៊ើបអង្កេតផ្ទៃក្នុងដែលកំពុងបន្តមិនគិតពីវិធានការវិន័យប្រឆាំងនឹងនរណាម្នាក់ទេ ពីព្រោះយោងតាមប្រភពមួយដែលដកស្រង់ដោយកាសែត កំពង់ផែនេះត្រូវបានសន្មតថា មានប្រព័ន្ធការពារពហុស្រទាប់ប្រឆាំងនឹងយានដ្រូននិងមីស៊ីល។ ទោះជាយ៉ាងណាក៏ដោយ មេបញ្ជាការអាមេរិកបដិសេធការចោទប្រកាន់ទាំងនេះ ហើយអះអាងថា មូលដ្ឋានយោធានេះ ត្រូវបានការពារដោយសុវត្ថិភាពយ៉ាងរឹងមាំ៕

 

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm