រដ្ឋមន្ត្រី EU នឹងពិភាក្សាអំពីការទប់ស្កាត់ពាណិជ្ជកម្មជាមួយអ្នកតាំងលំនៅឋានអ៊ីស្រាអែល

2026/07/13 10:48:35 pm        52

យោងតាមអ្នកការទូត និងមន្ត្រីនានា រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប (EU)នៅថ្ងៃចន្ទនេះ នឹងពិនិត្យមើលថាតើមានការគាំទ្រគ្រប់គ្រាន់សម្រាប់វិធានការថ្មីៗ ដើម្បីទប់ស្កាត់ពាណិជ្ជកម្មជាមួយនឹងអ្នកតាំងទីលំនៅអ៊ីស្រាអែល នៅក្នុងតំបន់វេសបែង (West Bank)។

អ្នកការទូតជាន់ខ្ពស់សហភាពអឺរ៉ុប និងមន្ត្រីអឺរ៉ុបម្នាក់ បាននិយាយថា ការពិភាក្សានេះ នឹងផ្អែកលើឯកសារសម្ងាត់មួយរបស់គណៈកម្មការអឺរ៉ុប ដែលបង្ហាញពីជម្រើសបីផ្សេងគ្នា គឺប្រព័ន្ធអាជ្ញាប័ណ្ណនាំចូល ពន្ធលើទំនិញនាំចូលដែលកំណត់ខ្ពស់ ឬការហាមឃាត់។

សហភាពអឺរ៉ុបបានតស៊ូជាយូរមកហើយក្នុងការធ្វើការសម្រេចចិត្តសំខាន់ៗលើគោលនយោបាយមជ្ឈិម បូព៌ា ដោយសារតែការបែកបាក់យ៉ាងជ្រៅ និងយូរអង្វែង ក្នុងចំណោមប្រទេសសមាជិកចំនួន ២៧ របស់ខ្លួន ជាពិសេសលើជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន។

ប៉ុន្តែសម្ពាធពីរដ្ឋាភិបាលសមាជិកឲ្យចាត់វិធានការលើការតាំងទីលំនៅ បានកើនឡើង ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយសារតែអំពើហិង្សាកើនឡើងដោយអ្នកតាំងទីលំនៅរបស់អ៊ីស្រាអែល និងការខកចិត្តចំពោះរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ដែលបានពង្រីកការតាំងលំនៅឋាន។ កាលពីខែឧសភា សហភាពអឺរ៉ុបបានដាក់ទណ្ឌកម្មលើអង្គភាពចំនួន ៤ និងបុគ្គលបីរូប ជុំវិញអ្វីដែលខ្លួនពិពណ៌នាថា ជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងជាប្រព័ន្ធប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីន នៅក្នុងតំបន់វេសបែង៕

 

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm