មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិម្នាក់នៅថ្ងៃចន្ទនេះ បានចោទប្រកាន់ក្រុមហាម៉ាសថា បានជ្រៀតជ្រែកក្នុងការដឹកជញ្ជូនជំនួយមនុស្សធម៌នៅក្នុងតំបន់ហ្កាហ្សា និងគំរាមកំហែងដល់បុគ្គលិកជំនួយ ដោយព្រមានថា សកម្មភាពរបស់ក្រុមនេះ កំពុងធ្វើឲ្យប្រតិបត្តិការសង្គ្រោះកាន់តែមានគ្រោះថ្នាក់។

ចលនាឥស្លាមនិយមប៉ាឡេស្ទីនហាម៉ាស នៅតែបន្តគ្រប់គ្រងផ្នែកខ្លះនៃតំបន់ហ្កាហ្សា បន្ទាប់ពីកងកម្លាំងអ៊ីស្រាអែល បានពង្រីកវត្តមានរបស់ពួកគេ ជាង ៦០ភាគនៃទឹកដីនេះទាំងមូល។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Ramiz Alakbarov អនុប្រធានសម្របសម្រួលពិសេសរបស់អង្គការសហប្រជាជាតិសម្រាប់ដំណើរការសន្តិភាពមជ្ឈិមបូព៌ា បាននិយាយថា លោកថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការរារាំងប្រតិបត្តិការមនុស្សធម៌ដោយអាជ្ញាធរជាក់ស្តែងនៅក្នុងតំបន់ហ្កាហ្សា ដោយសំដៅទៅលើក្រុមហាម៉ាស។
លោកបាននិយាយថា សកម្មភាពរបស់ក្រុមហាម៉ាសធ្វើឲ្យបុគ្គលិកមនុស្សធម៌កាន់តែគ្រោះថ្នាក់ គំរាមកំហែងដល់បុគ្គលិកដែលផ្តល់ជំនួយសង្គ្រោះជីវិត និងរំខានដល់ប្រតិបត្តិការមនុស្សធម៌សង្គ្រោះជីវិត»៕