អ្នកនាំពាក្យរដ្ឋាភិបាលលោក Haider al-Aboudi បាននិយាយថា នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Ali al-Zaidi មានផែនការធ្វើទស្សនកិច្ចនៅសហរដ្ឋអាមេរិកដើម្បីជួបជាមួយប្រធានាធិបតី លោក Donald Trump ក្នុងដំណើរទស្សនកិច្ចអន្តរជាតិលើកដំបូងរបស់លោកចាប់តាំងពីឡើងកាន់តំណែង។

លោក Zaidi នឹងចេញដំណើរសម្រាប់ដំណើរទស្សនកិច្ចរយៈពេលមួយសប្តាហ៍នៅថ្ងៃចន្ទនេះ។ ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោក កិច្ចព្រមព្រៀងប្រេងនិងឧស្ម័ន ត្រូវបានគេរំពឹងថានឹងត្រូវបានចុះហត្ថលេខាជាផ្នែកមួយនៃការជំរុញកាន់តែទូលំទូលាយសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ។
លោក al-Aboudi បាននិយាយថា «កិច្ចព្រមព្រៀងដែលត្រូវចុះហត្ថលេខានឹងរួមបញ្ចូលអនុស្សរណៈនៃការយោគយល់ជាច្រើននៅក្នុងវិស័យប្រេងនិងឧស្ម័ន ខណៈអ៊ីរ៉ាក់កំពុងត្រៀមនាំយកក្រុមហ៊ុនអាមេរិកជាច្រើនដែលនឹងបង្កើនសមត្ថភាពផលិតប្រេង»។

លោកបានបនិយាយន្ថែមថា ការផ្តោតសំខាន់នៃកិច្ចពិភាក្សានឹងផ្តោតលើ «ការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងការវិនិយោគ» រវាងប្រទេសអ៊ីរ៉ាក់ និងសហរដ្ឋអាមេរិក។ លោក Al-Zaidi សង្ឃឹមថានឹងទាក់ទាញការវិនិយោគរបស់សហរដ្ឋអាមេរិកបន្ទាប់ពីការខាតបង់ប្រាក់ចំណូលយ៉ាងច្រើនដែលបណ្តាលមកពីការផ្អាកការនាំចេញប្រេងដោយសារតែសង្គ្រាមនៅអ៊ីរ៉ង់ និងការបិទច្រកសមុទ្រ Hormuz។