កម្តៅក្តៅខ្លាំងត្រូវបានព្យាករណ៍នៅភាគខាងលិចប្រទេសជប៉ុនជាថ្មីម្តងទៀតនៅថ្ងៃចន្ទនេះ។ ប្រជាជននៅក្នុងតំបន់ត្រូវបានជំរុញឱ្យមានចំណាត់ការយ៉ាងហ្មត់ចត់ប្រឆាំងជំងឺសុរិយរោគដោយសារតែកម្តៅ។
ទីភ្នាក់ងារឧតុនិយមជប៉ុននិយាយថា មេឃស្រឡះបានគ្របដណ្ដប់នៅភាគខាងលិចប្រទេសជប៉ុនកាលពីថ្ងៃអាទិត្យ ដែលបណ្តាលឱ្យសីតុណ្ហភាពកើនឡើងនៅក្នុងតំបន់ជាច្រើន។

សីតុណ្ហភាពខ្ពស់បំផុតនៅពេលថ្ងៃ ៣៨,៣អង្សាសេនៅក្នុងទីក្រុងHita ខេត្តOita ៣៨.២អង្សាសេនៅក្នុងទីក្រុងItoshima ខេត្តFukuoka និង៣៨.១អង្សាសេនៅក្នុងទីក្រុងTsuwano ខេត្តShimane។
នៅថ្ងៃចន្ទនេះ បារតទំនងជាកើនឡើងនៅភាគខាងលិចប្រទេសជប៉ុនម្តងទៀត។ សីតុណ្ហភាពខ្ពស់ត្រូវបានគេរំពឹងថានឹងឡើងដល់ ៣៨អង្សាសេ ក្នុងក្រុងមួយចំនួន។ ការជូនដំណឹងអំពីជំងឺសុរិយរោគដោយសារតែកម្តៅត្រូវបានចេញសម្រាប់ខេត្តចំនួន ១៤ ។

ប្រជាជននៅក្នុងខេត្តទាំងនោះត្រូវបានជំរុញឱ្យមានចំណាត់ការយ៉ាងហ្មត់ចត់ រួមមានការប្រើប្រាស់ម៉ាស៊ីនត្រជាក់ឱ្យបានត្រឹមត្រូវ និងការទទួលទានសារធាតុរាវនិងអំបិលជាញឹកញាប់ ដើម្បីការពារជំងឺសុរិយរោគ។