លោក Sergei Sobyanin អភិបាលក្រុងមូស្គូបាននិយាយកាលពីថ្ងៃអាទិត្យថា យានដ្រូនប្រហែល ៣០០ គ្រឿងត្រូវបានបង្ហោះទៅកាន់តំបន់ទីក្រុងមូស្គូក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅនេះ។
អភិបាលក្រុងបាននិយាយថា យានដ្រូនភាគច្រើនត្រូវបានស្ទាក់ចាប់ដោយប្រព័ន្ធការពារដែនអាកាសនៅចម្ងាយឆ្ងាយមុនពេលទៅដល់តំបន់គោលដៅ ហើយយានដ្រូនចំនួន ៤៥ គ្រឿងត្រូវបានបាញ់ទម្លាក់នៅពេលដែលវាខិតជិតទីក្រុងមូស្គូ។

យោងតាមសារព័ត៌មាន TASS ដែលផ្អែកលើទិន្នន័យចេញផ្សាយដោយ Sobyanin បានឲ្យដឹងថា យានដ្រូនរបស់សត្រូវដែលបានប៉ុនប៉ងវាយប្រហារលើទីក្រុងមូស្គូក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅនេះ គឺជាការវាយប្រហារទ្រង់ទ្រាយធំបំផុតក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។
