លោកស្រី Kaja Kallas ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុបបាននិយាយថា បណ្តាប្រទេសសហភាពអឺរ៉ុប ពុំទាន់បានឈានដល់កិច្ចព្រមព្រៀងលើកញ្ចប់ទណ្ឌកម្មទី២១ដ៏ទូលំទូលាយប្រឆាំងនឹងប្រទេសរុស្ស៊ីនៅឡើយទេ ប៉ុន្តែអាចនឹងសម្រេចនៅថ្ងៃចន្ទ ទី១៣ ខែកក្កដានេះ ដើម្បីបន្ថែមបុគ្គល និងអង្គភាពចំនួន២៥០ ទៅក្នុងបញ្ជីទណ្ឌកម្មលើប្រទេសរុស្ស៊ី។

លោកស្រី Kallas បាននិយាយមុនកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុបនៅទីក្រុងព្រុចសែលថា «យើងសង្ឃឹមថានឹងទទួលបានការព្រមព្រៀងគ្នាលើបញ្ជីទណ្ឌកម្មលើបុគ្គលនិងអង្គភាពចំនួន២៥០ នេះគឺជាចំនួនច្រើនបំផុតដែលយើងមិនធ្លាប់បានធ្វើរហូតមកដល់ពេលនេះ»។
លោកស្រីបាននិយាយបន្ថែមថា «នៅពេលនិយាយអំពីកញ្ចប់ទី២១ នៅតែមានសំណួរបើកចំហមួយចំនួន»។ រដ្ឋមន្ត្រីការបរទេសលីទុយអានី លោក Kestutis Budrys បាននិយាយថា បណ្តាប្រទេសសហភាពអឺរ៉ុបពុំទាន់ឈានដល់ការសម្រេចលើការហាមឃាត់សេវាតាមផ្លូវសមុទ្រដែលបានស្នើឡើង និងការរឹតបន្តឹងលើឧស្ម័នធម្មជាតិរាវរបស់រុស្ស៊ីនៅឡើយទេ។
