កងកម្លាំងយោធាសហរដ្ឋអាមេរិកបានប្រើប្រាស់យានដ្រូនរបស់កងទ័ពជើងទឹកវាយប្រហារអ៊ីរ៉ង់ជាលើកដំបូង។ នេះបើយោងតាមការបញ្ជាក់របស់បញ្ជាការកណ្តាលសហរដ្ឋអាមេរិក (CENTCOM)។
បញ្ជាការកណ្តាលនេះ បាននិយាយនៅលើបណ្តាញសង្គម X ថា កងកម្លាំងសហរដ្ឋអាមេរិកមិនត្រឹមតែបានប្រើប្រាស់យានដ្រូនតាមអាកាសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានប្រើប្រាស់យានដ្រូនអត្តឃាតវាយប្រហារតាមសមុទ្រ ជាលើកដំបូង»ផងដែរ។ ព័ត៌មានអំពីទំហំនៃការប្រើប្រាស់ និងប្រសិទ្ធភាពនៃការវាយប្រហារជាមួយនឹងអាវុធដែលបានរៀបរាប់ខាងលើ មិនទាន់ត្រូវបានផ្តល់ជូននៅឡើយទេ។
CENTCOM ក៏បានអះអាងជាថ្មីថា អ៊ីរ៉ង់មិនគ្រប់គ្រងច្រកសមុទ្រហ័រមូសទេ៕

