អង្គការសហប្រជាជាតិ​៖​ មនុស្ស​ជាង ​៥​លាន ​៥​សែន​នាក់​រត់​ភៀសខ្លួន​ចេញពី​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​

2022/05/03 05:58:49 pm        436

​អ៊ុយក្រែន៖ ទីភ្នាក់ងារ​ទទួលបន្ទុក​ជនភៀសខ្លួន​របស់​អង្គការសហប្រជាជាតិ (UNHCR) បាន​រាយការណ៍​កាលពី​ថ្ងៃ​ចន្ទ​ថា មនុស្ស​ជាង ​៥​លាន ៥​សែន​នាក់​បាន​រត់​ភៀសខ្លួន​ចេញពី​ប្រទេស​អ៊ុយ​ក្រែ​ន ចាប់​តាំង​ពី​ការវាយប្រហារ​របស់​រុស្ស៊ី​លើ​ប្រទេសជិតខាង​មួយ​នេះ​កាលពី​ថ្ងៃ​ទី​២៤ ​ខែ​កុម្ភៈ​។​

​ទីភ្នាក់ងារ​នេះ​និយាយ​ថា ទិន្នន័យ​នេះ​ត្រូវ​បាន​ចងក្រង​ដោយ​ប្រើ​ប្រភព​ផ្សេងៗ​គ្នា​ជាច្រើន រួម​ទាំង​ចំនួន​ដែល​ត្រូវ​បាន​ផ្ដល់​ដោយ​ក្រុម​អាជ្ញាធរ​ប្រចាំការ​នៅ​ច្រក​ឆ្លងកាត់​ព្រំដែន​ផ្លូវការ​នានា។ យោង​តាម​អង្គការសហប្រជាជាតិ​ឲ្យ​ដឹង​ថា ប្រទេស​ប៉ូឡូញ​បាន​ទទួល​ជនភៀសខ្លួន​ចេញពី​អ៊ុយ​ក្រែ​ន​ជាង ​៣​លាន​នាក់។ រ៉ូ​ម៉ា​នី​ទទួល​បាន​ចំនួន​ច្រើនជាងគេ​ទី​២ ដោយមាន​ជាង ៨០០,០០០​នាក់។ ​ចំណែក​ជិត ៧០០,០០០​នាក់​បាន​ភៀសខ្លួន​ចូល​ទៅ​កាន់​ប្រទេស​រុស្ស៊ី និង​ជាង​កន្លះ​លាន​នាក់​ផ្សេងទៀត​ត្រូវ​បាន​ប្រទេស​ហុង​ហ្គា​រី​ផ្ដល់​ការ​ស្នាក់នៅ​។

​យោង​តាម​ទីភ្នាក់ងារ​នេះ UNHCR បាន​និយាយ​កាលពី​សប្ដាហ៍​មុន​ថា ​មនុស្ស​ជាង ៧​​លាន ៧​សែន​នាក់​ត្រូវ​បាន​ជម្លៀស​នៅ​ក្នុង​ប្រទេស។ ​មនុស្ស​សរុប​ប្រមាណ​ ១៣​លាន​នាក់​ត្រូវ​បាន​ប៉ាន់ប្រមាណ​ថា ​ត្រូវ​បាន​ជាប់​ក្នុង​តំបន់​រង​ការ​ប៉ះពាល់​នានា​ទូទាំង​ប្រទេស មិន​អាច​ចាកចេញ​បាន​ដោយសារ​ការ​ប្រឈម​គ្រោះថ្នាក់​ខ្លាំង​ពេក ការ​បំផ្លិច​បំផ្លាញ​ស្ពាន និង​ផ្លូវ និង​កង្វះ​ព័ត៌មាន​ស្ដីពី​ការស្វែងរក​ទី​សុវត្ថិភាព ឬ​កន្លែង​ស្នាក់នៅ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        24
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        43
ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am        36

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm