រលកកម្ដៅប្រហែល​ជាបាន​​បណ្តាលឱ្យមនុស្សស្លាប់ជាង ២.៧០០នាក់ នៅប្រទេសអង់គ្លេស និងវែលស៍

2026/07/13 11:49:53 pm        71

រលកកម្ដៅនៅរដូវក្តៅនេះប្រហែលជាបាន​បណ្តាលឱ្យមានមនុស្សស្លាប់ជាង ២.៧០០នាក់ នៅក្នុងប្រទេសអង់គ្លេស និងវែលស៍។

តួលេខ​នោះ​គឺ​យោងតាមការប៉ាន់ស្មានដែលបានចេញផ្សាយនៅថ្ងៃចន្ទ (ទី១៣ ខែកក្កដា ឆ្នាំ២០២៦)​ នេះ​ ដោយអ្នកស្រាវជ្រាវនៅស្ថាប័នមួយ​ចំនួន ដូចជា​ Imperial College London, UK Met Office និង London School of Hygiene & Tropical Medicine។

ក្រុមអ្នកស្រាវជ្រាវបានលើកឡើង​ថា បម្រែបម្រួល​អាកាសធាតុបានជំរុញឱ្យសីតុណ្ហភាពកើនឡើង ចន្លោះពី ៣ ទៅ ៤អង្សាសេ ពោល​គឺ​ខ្ពស់ជាងពេលណាៗទាំងអស់ ជាផលប៉ះពាល់តែ​មួយគត់​​ ដែលរួម​ចំណែក​ចំពោះការ​កត់ត្រា​ការស្លាប់ជាង ៤០​ភាគរយ។

លោកស្រី Clair Barnes សហការីស្រាវជ្រាវផ្នែកអាកាសធាតុអាក្រក់ខ្លាំង​ និងបម្រែបម្រួល​អាកាសធាតុនៅស្ថាប័ន​ Imperial College London បានបញ្ជាក់​ថា៖ «រលកកម្ដៅ គឺជាប្រភេទអាកាសធាតុអាក្រក់​ដ៏គ្រោះថ្នាក់បំផុត។ កម្ដៅខ្លាំងនេះដែលយើងប្រឈមនាពេល​នេះ ដោយសារតែបម្រែបម្រួល​​អាកាសធាតុបង្កឡើងដោយមនុស្ស គឺមានគ្រោះថ្នាក់ខ្លាំងដល់សុខភាពមនុស្ស»។

ក្រុមអ្នកស្រាវជ្រាវបានបញ្ចូលទិន្នន័យប្រវត្តិសាស្ត្រ ស្តីពីទំនាក់ទំនងរវាងកម្ដៅ និងអត្រាមរណភាពជាមួយនឹងទិន្នន័យសីតុណ្ហភាព ដើម្បីប៉ាន់ប្រមាណចំនួនអ្នកស្លាប់ ក្នុងអំឡុងពេលមាន​រលកកម្ដៅចុងក្រោយបង្អស់​។

នៅអង់គ្លេស កំណត់ត្រាជាតិសម្រាប់ខែឧសភា ត្រូវបានកំណត់​នៅពេលដែលសីតុណ្ហភាពឡើងដល់ ៣៥,១អង្សាសេ នៅតំបន់​ Kew Gardens នៅភាគនិរតីនៃទីក្រុងឡុងដ្រ៍។ យោងតាមអ្នកនិពន្ធនៃការសិក្សានេះ បាន​ឱ្យដឹង​ថា កម្ដៅ​មុនរដូវក្តៅ​ដែល​មិនធ្លាប់មានពីមុន បានបណ្តាលឱ្យមានអ្នក​ស្លាប់ប្រហែល ៥៥០នាក់។ នៅខែមិថុនា សីតុណ្ហភាពក្ដៅ​ខ្លាំង​បំផុតរយៈពេល ៣ថ្ងៃជាប់គ្នា សម្រាប់ខែនោះ បានឡើងដល់កម្រិតលើសពី ៣៧អង្សាសេ នៅតំបន់​ East Anglia ដែលនាំឱ្យមានការស្លាប់បន្ថែមទៀតប្រមាណ ២.២០០នាក់៕

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1
សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm