អ្នកជំនាញ៖ អ៊ីរ៉ង់កំពុងស្វះស្វែងដើម្បីប្រែក្លាយជម្លោះយោធាជាមួយអាមេរិក ទៅជាជម្លោះសេដ្ឋកិច្ច

2026/07/14 12:09:46 am        84

លោក Mehran Kamrava សាស្ត្រាចារ្យរដ្ឋាភិបាលនៅសាកលវិទ្យាល័យ Georgetown ក្នុងប្រទេសកាតា បានប្រាប់ទូរទស្សន៍ CNNថា ដោយសារតែខ្វះសមភាពយោធាក្នុងសង្គ្រាមជាមួយសហរដ្ឋអាមេរិក និង អ៊ីស្រាអែល អ៊ីរ៉ង់កំពុងព្យាយាមប្រែក្លាយជម្លោះយោធាទៅជាជម្លោះសេដ្ឋកិច្ច ដោយរក្សាការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស។

អ្នកជំនាញរូបនេះ បាននិយាយថា៖«អ៊ីរ៉ង់ដឹងយ៉ាងច្បាស់អំពីការពិតដែលថា ខ្លួនមិនអាចប្រៀបធៀបជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែលខាងយោធាបានទេ។ ដូច្នេះ ខ្លួនកំពុងព្យាយាមប្រែក្លាយជម្លោះពីជម្លោះយោធា ទៅជាជម្លោះសេដ្ឋកិច្ច»។ លោកបានបន្ថែមថា អ៊ីរ៉ង់ប្តេជ្ញារក្សាច្រកសមុទ្រហ័រមូសជាប្រភពនៃឥទ្ធិពល ហើយខ្លួនទទួលបានជោគជ័យក្នុងវិធីខ្លះក្នុងការធ្វើដូច្នេះ»។

សហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានចាប់ផ្តើមសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់នៅថ្ងៃទី ២៨ ខែកុម្ភៈ។ ក្នុងចំណោមមន្ត្រីអ៊ីរ៉ង់ផ្សេងទៀត មេដឹកនាំកំពូល លោក Ali Khamenei ត្រូវបានសម្លាប់ ដោយសារការវាយប្រហារតាមអាកាស។ កាលពីខែមិថុនា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់(MoU ) ដែលរាប់បញ្ចូលបទឈប់បាញ់ជាបន្ទាន់នៅគ្រប់ទិសទី រួមទាំងនៅលីបង់ផងដែរ។ ក្រោយមក កិច្ចចរចាត្រូវបានធ្វើឡើង នៅរមណីយដ្ឋាន Burgenstock របស់ប្រទេសស្វ៊ីស ដោយកាតា និងប៉ាគីស្ថានដើរតួជាអ្នកសម្របសម្រួលក្នុងការអនុវត្តអនុស្សរណៈនៃការយោគយល់នេះ។ យោងតាមសេចក្តីថ្លែងការណ៍រួមដែលចេញដោយប៉ាគីស្ថាន និងកាតា បន្ទាប់ពីការបញ្ចប់កិច្ចចរចាជុំទី១ កិច្ចប្រជុំរវាងតំណាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានធ្វើឡើង ក្នុងបរិយាកាសវិជ្ជមាន និងស្ថាបនា វឌ្ឍនភាពវិជ្ជាមានត្រូវបានសម្រេច និងមូលដ្ឋានសម្រាប់ការពិគ្រោះយោបល់បច្ចេកទេសបន្ថែមទៀត ត្រូវបានដាក់ចេញ។

ទោះជាយ៉ាងណាក៏ដោយ នៅថ្ងៃទី ០៨ ខែកក្កដា សហរដ្ឋអាមេរិកបានបន្តការវាយប្រហារទ្រង់ទ្រាយធំលើអ៊ីរ៉ង់ ដោយចោទប្រកាន់ថា បានរំលោភលើកិច្ចព្រមព្រៀងពីមុនរបស់ពួកគេ ជាពិសេសទាក់ទងនឹងច្រកសមុទ្រហ័រ មូស៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm        3
តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm        11
ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm        8

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង

2026/07/24 07:44:09 pm
​តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm
​ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm
​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm