តុលាការស៊ូដង់កាត់ទោសប្រហារជីវិតមេដឹកនាំកង​កម្លាំង​ RSF ដោយកំបាំង​មុខ​

2026/07/14 12:38:26 am        74

តុលាការប្រឆាំងភេរវកម្មរបស់​ប្រទេស​ស៊ូដង់ បានកាត់ទោសប្រហារជីវិត ចំពោះ​មេដឹកនាំនៃ​កងកម្លាំងគាំទ្ររហ័ស (RSF) លោក Mohamed Hamdan Dagalo ដែលត្រូវបានគេស្គាល់ទូទៅ​ឈ្មោះ​ Hemedti ដោយកំបាំង​មុខ កាលពីថ្ងៃអាទិត្យ (ទី​១២ ខែកក្កដា ឆ្នាំ២០២៦) ក្នុង​សំណុំរឿង​ឃាតកម្មលើ​អតីតអភិបាលរដ្ឋ​​ West Darfur គឺលោក Khamis Abdallah Abakar។

តុលាការប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មប្រឆាំងនឹងរដ្ឋ នៅទីក្រុង Port Sudan ក៏បានសម្រេច​កាត់​ទោស​ប្រហារជីវិតដោយកំបាំង​មុខ​ផងដែរ ចំពោះ​មេដឹក​នាំ​រង​ក្រុម​ RSF លោក Abdel Rahim Hamdan Dagalo ដែលជាប្អូនប្រុសរបស់លោក Hemedti និងជនជាប់ចោទចំនួន ១៤នាក់ផ្សេងទៀត។

សេចក្តីសម្រេចនេះគឺជាសាលក្រមតុលាការដំបូងប្រឆាំងនឹងមេដឹកនាំកង​កម្លាំង​ RSF ចាប់តាំងពីការ​ប្រយុទ្ធគ្នា រវាងកងទ័ពស៊ូដង់ និងក្រុមប៉ារ៉ាមួយ​នេះ បានផ្ទុះឡើងនៅក្នុងខែមេសា ឆ្នាំ២០២៣។

តុលាការបានផ្ដន្ទា​ទោស​ជន​ជាប់ចោទទាំង​នេះ​ ពាក់​ព័ន្ធ​នឹង​បទចោទប្រកាន់ជាច្រើន រួមមានឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ អំពើប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្ស និងទ្រព្យសម្បត្តិ​។ តុលាការបាន​សម្រេចឱ្យ​​លោក Hemedti គឺ​ជា​អ្នក​ទទួលខុសត្រូវ ចំពោះការរៀបចំផែនការ និងការអនុវត្តឧក្រិដ្ឋកម្មទាំង​នេះ​ ខណៈពេលដែលកាត់ទោសអនុប្រធានរបស់លោក ពីបទរៀបចំផែនការ និងចូលរួមក្នុងឧក្រិដ្ឋកម្មទាំងនោះ។

គួររំលឹក​ថា លោក Abkar ត្រូវបានសម្លាប់កាល​ពី​ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ បន្ទាប់ពីបាន​ចោទប្រកាន់កងកម្លាំង​ RSF ថា បានវាយប្រហារជនស៊ីវិលនៅក្នុងទីក្រុង​ El Geneina របស់រដ្ឋ​ West Darfur។ រដ្ឋាភិបាលស៊ូដង់បានចោទប្រកាន់ក្រុមប៉ារ៉ានេះ​ថា បានសម្លាប់រូប​លោក ជាការចោទប្រកាន់ដែល RSF បានបដិសេធ នា​ពេលនោះ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm