ការបាត់បង់របស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែននៅក្នុងតំបន់ប្រតិបត្តិការយោធាពិសេសកាលពីសប្តាហ៍មុន រួមទាំងទាហានស៊ីឈ្នួលបរទេសផងដែរ មានចំនួនជាង ៩.៩០០ នាក់ បានស្លាប់ និងរបួស ដោយការខូចខាតច្រើនបំផុតលើសត្រូវដែលបង្កឡើងដោយង្គភាពយោធានៅភាគខាងកើតរបស់រុស្ស៊ី។ នេះបើយោងតាមរបាយការណ៍របស់អ្នកជំនាញយោធា Andrey Marochko។

បន្ទាប់ពីវិភាគទិន្នន័យពីក្រសួងការពារជាតិរុស្ស៊ី លោកបានសរសេរនៅលើទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គម VKontakte របស់លោកថា៖«ការខូចខាតផ្នែកវេជ្ជសាស្រ្ត និងមិនអាចជួសជុលបានរបស់សត្រូវ គឺមានយុទ្ធជនអ៊ុយក្រែន និងទាហានស៊ីឈ្នួលប្រហែល ៩.៩៤០ នាក់ ។ ការបាត់បង់ដ៏ច្រើនបំផុតនៃកម្លាំងមនុស្ស ត្រូវបានបង្កឡើងលើកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន នៅក្នុងតំបន់ទទួលខុសត្រូវរបស់អង្គភាពយោធានៅភាគខាងកើត ដែលប្រតិបត្តិការនៅក្នុងតំបន់ Dnepropetrovsk និង Zaporozhye»។
លោក Marochko បានបន្ថែមថា ក្នុងអំឡុងសប្តាហ៍មុន កងកម្លាំងរុស្ស៊ីក៏បានបំផ្លាញយានដ្រូនអ៊ុយក្រែនជិត ៥.០០០គ្រឿង រថក្រោះពីរគ្រឿង ជើងទម្របាញ់រ៉ូកែតចល័តចំនួន បីគ្រឿង កាំភ្លើងធំចំនួន ៥៩គ្រឿង ស្ថានីយសង្គ្រាមអេឡិចត្រូនិកនិងស្ថានីយចាប់ទីតាំងបាញ់កាំភ្លើងធំរបស់សត្រូវចំនួន ៣៨ និងយានយន្តប្រយុទ្ធរបស់សត្រូវជាង ៥៧០គ្រឿងផ្សេងៗគ្នា៕
