អ៊ីរ៉ង់បញ្ជាក់​ថា នឹងមិនគោរពកាតព្វកិច្ច MOU ដរាបណាសហរដ្ឋអាមេរិកបន្ត​បំពានការប្តេជ្ញាចិត្តរបស់ខ្លួន​

2026/07/14 12:47:23 am        83

ប្រទេស​អ៊ីរ៉ង់បានបញ្ជាក់​នៅ​ថ្ងៃចន្ទ (ទី១៣ ខែកក្កដា ឆ្នាំ២០២៦) នេះ​ថា ខ្លួននឹងមិនបំពេញកាតព្វកិច្ច ក្រោមអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដែលសម្របសម្រួលដោយប៉ាគីស្ថានជាមួយសហរដ្ឋអាមេរិក ដរាបណាទីក្រុងវ៉ាស៊ីនតោននៅតែបន្តរំលោភលើការប្តេជ្ញាចិត្តរបស់ខ្លួន។

អ្នកនាំពាក្យក្រសួងការបរទេស លោក Esmaeil Baqaei បានប្រាប់សន្និសីទសារព័ត៌មានថា ជំហររបស់ទីក្រុងតេអេរ៉ង់ នៅតែផ្អែកដដែល​លើគោលការណ៍នៃ «ការប្តេជ្ញាចិត្ត ជាថ្នូរនឹងការប្តេជ្ញាចិត្ត»។

នៅក្នុងការ​កត់សម្គាល់​របស់លោក ដែលដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការ Tasnim លោក Baqaei បានលើក​ឡើង​ថា៖ «យើងបាននិយាយតាំងពីដើម​ដំបូងមក​ម៉្លេះ​ថា វាគឺ​ជាបញ្ហានៃការប្តេជ្ញាចិត្ត ជាថ្នូរនឹងការប្តេជ្ញាចិត្ត។ ប្រសិនបើភាគីម្ខាងទៀត (សហរដ្ឋអាមេរិក) ប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្តរបស់ខ្លួន យើងក៏នឹងបំពេញតាម​ការប្តេជ្ញាចិត្តរបស់យើងផងដែរ»។

ដោយចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថា «រំលោភលើផ្នែកផ្សេងៗ» របស់ MOU «ក្រោមលេសផ្សេងៗ» លោកបាន​បន្ត​ថា៖ «គ្មាននរណាម្នាក់អាចចោទប្រកាន់សាធារណរដ្ឋអ៊ិស្លាមអ៊ីរ៉ង់ថា បាន​រំលោភលើកិច្ចព្រមព្រៀងនោះទេ។ ក្នុងករណីទាំងអស់ កាតព្វកិច្ចរបស់យើង និងរបស់ភាគីម្ខាងទៀត គឺច្បាស់លាស់ ហើយអាចត្រូវបានកត់ត្រាទុក»។

អម​ដោយការ​ព្រមានថា MOU នេះ​ បានចូលដល់ «ដំណាក់កាលវិបត្តិ» ហើយ​នោះ​ លោកបានសង្កត់ធ្ងន់​ថា៖ «ដរាបណាភាគីម្ខាងទៀត នៅតែបន្តរំលោភលើការប្តេជ្ញាចិត្តរបស់ខ្លួន ជាថ្នូរវិញ សាធារណរដ្ឋអ៊ិស្លាមអ៊ីរ៉ង់នឹងទម្លាក់​ចោល​កាតព្វកិច្ចដែលខ្លួនសន្យា​» ។

ការព្រមាននេះបានកើតឡើងចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងៗ រវាងទីក្រុងតេអេរ៉ង់ និងវ៉ាស៊ីនតោន បន្ទាប់ពីសហរដ្ឋអាមេរិកបានបើកការវាយប្រហារលើគោលដៅយោធា និងហេដ្ឋារចនាសម្ព័ន្ធ នៅទូទាំងប្រទេសអ៊ីរ៉ង់ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារលើនាវាពាណិជ្ជកម្ម នៅច្រកសមុទ្រ Hormuz។ អ៊ីរ៉ង់បានសងសឹកដោយការវាយប្រហារដោយមីស៊ីល និងយានដ្រូន​ ដែលកំណត់គោលដៅមូលដ្ឋានយោធាអាមេរិក នៅក្នុងប្រទេសក្នុងតំបន់៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        208
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        194
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        194

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm