អតីតមេដឹកនាំកូរ៉េខាងត្បូងលោក Yoon ត្រូវ​ជាប់​ពន្ធនាគារ ២ឆ្នាំ ក្នុង​សំណុំរឿងមូលនិធិនយោបាយ

2026/07/14 01:04:13 am        93

ទីភ្នាក់ងារសារព័ត៌មាន Yonhap បានរាយការណ៍ថា ប្រធានាធិបតីដែលត្រូវបានបណ្តេញចេញពីតំណែងរបស់កូរ៉េខាងត្បូង គឺ​លោក Yoon Suk Yeol ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ២ឆ្នាំ នៅ​ថ្ងៃចន្ទ (ទី១៣ ខែកក្កដា ឆ្នាំ២០២៦) នេះ ក្នុងករណីមូលនិធិនយោបាយ។

យោងតាមទីភ្នាក់ងារសារព័ត៌មាននេះ បាន​ឱ្យ​ដឹង​ថា តុលាការទីក្រុងសេអ៊ូល បានរកឃើញថា លោក Yoon មានទោសពីបទទទួលយក​សេវាកម្មស្ទង់មតិដោយឥតគិតថ្លៃ ដែលមានតម្លៃ ១៨៩.១០០ដុល្លារ ពី «ឈ្មួញកណ្តាលដ៏មាន​ឥទ្ធិពល​ស្វ័យ​ប្រកាស» គឺ​លោក​​ Myung Tae-kyun រវាងខែមេសា ឆ្នាំ២០២១ និងខែមីនា ឆ្នាំ២០២២។ របាយការណ៍បានបញ្ជាក់​ថា មូលនិធិទាំងនោះត្រូវបានទទួលក្នុងទម្រង់ជាការស្ទង់មតិដោយឥតគិតថ្លៃ។

លោក Yoon ត្រូវបានបោះឆ្នោត​ជ្រើសរើសជាប្រធានាធិបតី ក្នុងនាម​ជាបេក្ខជន​របស់​គណបក្សអំណាចប្រជាជន (People Power Party) ប៉ុន្តែត្រូវបានដកចេញពីតំណែងកាលពីឆ្នាំមុន បន្ទាប់ពីបាន​ប៉ុនប៉ងមិន​ជោគ​ជ័យ ក្នុង​ការ​ដាក់ចេញ​ច្បាប់អាជ្ញាសឹក ក្នុងខែធ្នូ ឆ្នាំ២០២៤។

លោកត្រូវបានឃុំខ្លួនចាប់តាំងពីខែកក្កដាឆ្នាំមុន ហើយប្រឈមមុខ​នឹងការ​ចោទ​ប្រកាន់យ៉ាងហោចណាស់ ៨ករណី ទាក់ទងនឹងការប៉ុនប៉ងចេញ​ច្បាប់អាជ្ញាសឹកមិន​ជោគ​ជ័យនោះ​​។

កាលពីខែមិថុនា ឆ្នាំមុន តុលាការទីក្រុងសេអ៊ូលបានកាត់ទោសលោក Yoon ឱ្យជាប់ពន្ធនាគាររយៈពេល ៣០​ឆ្នាំ បន្ទាប់ពីរកឃើញថា រូប​លោក​មានទោសពីបទរំលោភអំណាច និងជួយគូ​សត្រូវ ដោយបាន​បញ្ជូនយានដ្រូន​ទៅ​រដ្ឋធានីព្យុងយ៉ាងរបស់កូរ៉េខាងជើង ក្នុងឆ្នាំ២០២៤៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm