គណៈកម្មការអឺរ៉ុប (EC) បាននិយាយនៅថ្ងៃចន្ទនេះថា ខ្លួនបានដាក់ចេញគំនិតផ្តួចផ្តើមមួយជាមួយដៃគូចំនួន ១៥ ដើម្បីផ្តល់ជំនួយចំនួន ៨៨៣,៦លានអឺរ៉ូ (១ ពាន់លានដុល្លារ) ដល់តំបន់ហ្កាហ្សា។
គណៈកម្មការនេះ បាននិយាយថា៖«គំនិតផ្តួចផ្តើមក្រុមហ្កាហ្សា» ដែលបានដាក់ចេញនៅក្នុងកិច្ចប្រជុំក្រុមអ្នកផ្តល់មូលនិធិប៉ាឡេស្ទីននៅទីក្រុងប្រ៊ុចសែល នឹងគាំទ្រដល់គម្រោងស្តារឡើងវិញដំបូងៗ ដែលកំពុងដំណើរការ និងគ្រោងទុកសម្រាប់ប្រជាជននៅតំបន់ហ្កាហ្សា។ EC បាននិយាយថា ប្រទេសអឺរ៉ុបចំនួន ១២ និងប្រទេសជប៉ុន បានចូលរួមក្នុងគំនិតផ្តួចផ្តើមនេះ រួមជាមួយធនាគារពិភពលោក និងធនាគារវិនិយោគអឺរ៉ុប៕

