ស្ថាប័នសុខាភិបាល បានឱ្យដឹងនៅថ្ងៃចន្ទ (ទី១៣ ខែកក្កដា ឆ្នាំ២០២៦) នេះថា ជនជាតិប៉ាឡេស្ទីនចំនួន ៨នាក់ទៀត ត្រូវបានសម្លាប់ដោយការវាយប្រហាររបស់អ៊ីស្រាអែល នៅក្នុងតំបន់ហ្កាហ្សា ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលនាំឱ្យចំនួនអ្នកស្លាប់ ចាប់តាំងពីខែតុលា ឆ្នាំ២០២៣ ឡើងដល់ ៧៣.២៣១នាក់។
សេចក្តីថ្លែងការណ៍របស់ស្ថាប័នេះ បានបញ្ជាក់ថា អ្នករងរបួស ៣២នាក់ ក៏ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ នៅក្នុងតំបន់នោះ ចាប់តាំងពីថ្ងៃអាទិត្យមក ដែលធ្វើឱ្យអ្នករងរបួសសរុប ក្នុងអំឡុងពេលដូចគ្នាកើនឡើងដល់ ១៧៣.៦៨៦នាក់។
ស្ថាប័នសុខាភិបាលនេះមិនបានបញ្ជាក់ពីស្ថានភាពនៃអ្នកស្លាប់ថ្មីនោះទេ ដែលបានកើតឡើងទោះបីជាបទឈប់បាញ់ចូលជាធរមាន ចាប់តាំងពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ក៏ដោយ។
ស្ថាប័ននេះបានបន្ថែមថា ចាប់តាំងពីមានបទឈប់បាញ់ ការវាយប្រហាររបស់អ៊ីស្រាអែលបានផ្ដាច់ជីវិតមនុស្សចំនួន ១.១០៨នាក់ និងមានអ្នករបួស ៣.៥៧៨នាក់ផ្សេងទៀត។
សង្គ្រាមរបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា ក៏បានបណ្តាលឱ្យមានការបំផ្លិចបំផ្លាញយ៉ាងទូលំទូលាយផងដែរ ដែលប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលប្រហែល ៩០ភាគរយ៕


