កំពង់ស្ពឺ៖ ក្រសួងធនធានទឹក និងឧតុនិយម ប្រកាសថា ដោយមានភ្លៀងធ្លាក់ជាប់ៗគ្នា កន្លងមកនេះ បានធ្វើឲ្យទឹកនៅទំនប់អាងទឹកអន្លង់ជ្រៃ ស្ថិតក្នុងភូមិសាស្ដ្រខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង បានកើនលើសកម្រិតរក្សារទុក។នៅពេលនេះមន្រ្តីស្មាន់ទំនប់បានសហការគ្នាបើកទ្វារទឹក០៥ទ្វារ ដោយខាងខេត្តកំពង់ស្ពឺបើក០២ទ្វារ កម្ពស់ ០,៧០ ម៉ែត្រ និងខាងខេត្តកំពង់ឆ្នាំង បើក ០៣ទ្វារ កម្ពស់ ០,៧០ ម៉ែត្រ៕


