លោក Trump បញ្ជាក់ថា អាមេរិកគួរតែគ្រប់គ្រងច្រកសមុទ្រ Hormuz ហើយទទួលបានប្រាក់កម្រៃពី​វា

2026/07/14 03:18:40 am        59


លោកប្រធានាធិបតី Donald Trump បាននិយាយនៅ​ថ្ងៃចន្ទ (ទី១៣ ខែកក្កដា ឆ្នាំ២០២៦) នេះ​ថា សហរដ្ឋអាមេរិក អាច​នឹងកាន់កាប់​ច្រកសមុទ្រ Hormuz ហើយគួរតែត្រូវបានប្រាក់កម្រៃ​ត្រឡប់​វិញ សម្រាប់ការគ្រប់គ្រងផ្លូវទឹកដ៏សំខាន់នេះ។

នៅក្នុងបទសម្ភាសន៍តាមទូរស័ព្ទ ជាមួយ​កម្មវិធី «Fox & Friends» របស់ប្រព័ន្ធ​ផ្សព្វផ្សាយ​ Fox News លោក Trump បាននិយាយ​ថា៖ «យើងនឹងបន្ត​រក្សាច្រកសមុទ្រនេះ ហើយយើងប្រហែលជានឹងគ្រប់គ្រងវា។ យើងនឹងក្លាយជាអ្នកការពារច្រកសមុទ្រនេះ​។ ប្រហែលជាយើងនឹងហៅវាថា ជាទេវតាការពារច្រកសមុទ្រនេះ​។ ហើយយើងគួរតែទទួល​បាន​ប្រាក់ត្រឡប់​វិញ សម្រាប់​ការ​ថែរក្សា​នោះ»។

ការគ្រប់គ្រងច្រកសមុទ្រ Hormuz ដែលជាផ្លូវសំខាន់សម្រាប់ការផ្គត់ផ្គង់ប្រេងសកល បានក្លាយជាសមរភូមិសំខាន់នៃជម្លោះនេះ​។ ការបិទច្រកសមុទ្រដ៏មានប្រសិទ្ធភាពរបស់អ៊ីរ៉ង់ បានជំរុញឱ្យតម្លៃថាមពលហក់​ឡើង និងបង្កើនក្ដី​បារម្ភ អំពីអតិផរណា នៅទូទាំងពិភពលោក។

អំឡុង​កិច្ចសម្ភាសន៍នោះ លោក Trump បានបញ្ជាក់​ថា៖ «យើងនឹងការពារវា។ យើងនឹងទទួលបានប្រាក់កម្រៃ សម្រាប់ការការពារវា ដែល​ជា​ប្រាក់ដ៏​ច្រើន។ យើងនឹងទទួលបានសំណងវិញ ពីព្រោះប្រទេសដទៃទៀតមានទ្រព្យសម្បត្តិច្រើន។ ពួកគេនៅខាងយើង ហើយយើងមិនអាចរំពឹងធ្វើបែបនោះដោយឥតទទួល​បាន​ប្រយោជន៍ឡើយ​»។

កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានឱ្យដឹង​នៅក្នុងសេចក្តីថ្លែងការណ៍នៅ​ថ្ងៃចន្ទនេះ​ថា មធ្យោបាយតែមួយគត់ ដើម្បីស្តារចរាចរណ៍ដឹកជញ្ជូនធម្មតាឡើង​វិញ តាមរយៈច្រកសមុទ្រនេះ គឺការបញ្ចប់អន្តរាគមន៍យោធារបស់សហរដ្ឋអាមេរិក នៅក្នុងផ្លូវទឹកនេះ​ ហើយបានព្រមានថា «ការជ្រៀតជ្រែកជាបន្តបន្ទាប់អាចនាំឱ្យមានឧប្បត្តិហេតុកាន់តែធំ នៅក្នុងវិស័យប្រេង និងឧស្ម័នសកល»៕

អត្ថបទដែលទាក់ទង

រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1
អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm