ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃចន្ទ ១៣កក្កដា សប្ដាហ៍នេះ បាននិយាយថា កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់នៅតែអាចធ្វើទៅបាន ខណៈយោធាអាមេរិកបានបើកការវាយប្រហារថ្មីជាលើកទីបីជាប់ៗគ្នា និងបានបិទផ្លូវឡើងវិញលើកំពង់ផែអ៊ីរ៉ង់។

លោក Trump បានថ្លែងនៅឯសេតវិមានកាលពីថ្ងៃចន្ទថា ពួកលោកនឹងវាយប្រហារពួកគេយ៉ាងខ្លាំងនៅយប់នេះ ហើយពួកលោកនឹងវាយប្រហារពួកគេយ៉ាងខ្លាំងថែមទៀតនៅថ្ងៃស្អែក។

លោកបានបន្ថែមថា ការវាយប្រហាររបស់សហរដ្ឋអាមេរិកមានគោលបំណងបំផ្លាញសមត្ថភាពវាយលុករបស់អ៊ីរ៉ង់។
លោកបានប្រាប់ក្រុមអ្នកសារព័ត៌មាននៅការិយាល័យ Oval ថា រូបលោកគិតថាកិច្ចព្រមព្រៀងមួយអាចធ្វើទៅបាន។ ពិតណាស់ លោកធ្វើបាន។ពួកលោកមានកិច្ចព្រមព្រៀងជាមួយពួកគេកាលពីពីរថ្ងៃមុន ហើយបន្ទាប់មកពួកគេបាននិយាយថា «ពួកគេ មិនអាចធ្វើកិច្ចព្រមព្រៀងនោះបានទេ។ពួកលោកត្រូវតែចរចាបន្ថែមទៀត»។
បញ្ជាការកណ្តាលសហរដ្ឋអាមេរិក (CENTCOM) បាននិយាយថា ការវាយប្រហារបានចាប់ផ្តើមនៅម៉ោង៤:៤៥នាទី ព្រឹកថ្ងៃអង្គារនេះ ម៉ោងនៅសិង្ហបុរី ដោយបន្ថែមថា ពួកគេនឹង «បន្តដាក់បន្ទុកយ៉ាងធ្ងន់ធ្ងរលើកងកម្លាំងអ៊ីរ៉ង់ និងធ្វើឱ្យខូចសមត្ថភាពរបស់ពួកគេក្នុងការវាយប្រហារជនស៊ីវិលស្លូតត្រង់ និងការដឹកជញ្ជូនពាណិជ្ជកម្មនៅក្នុងច្រកសមុទ្រ Hormuz»៕

