អ្នកនាំពាក្យក្រសួងព័ត៌មាន៖ យុទ្ធនាការ "និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ" បានជោគជ័យក្នុងការផ្លាស់ប្តូរឥរិយាបថពលរដ្ឋ ជាពិសេសយុវវ័យឱ្យចេះត្រិះរិះពិចារណា និងផ្ទៀងផ្ទាត់ព័ត៌មានជាមួយប្រភពផ្លូវការមុននឹងចែករំលែក

2026/07/14 08:36:40 am        154

កោះកុង៖ អ្នកនាំពាក្យក្រសួងព័ត៌មាន បានបញ្ជាក់ថា យុទ្ធនាការ "និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ" បានជោគជ័យក្នុងការផ្លាស់ប្តូរឥរិយាបថពលរដ្ឋ ជាពិសេសយុវវ័យ ឱ្យចេះត្រិះរិះពិចារណា និងផ្ទៀងផ្ទាត់ព័ត៌មានជាមួយប្រភពផ្លូវការមុននឹងចែករំលែក។ សកម្មភាពនេះ បានជំរុញឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមកាន់តែមានការប្រុងប្រយ័ត្ន និងមានស្មារតីទទួលខុសត្រូវខ្ពស់ចំពោះរាល់ការផ្សព្វផ្សាយព័ត៌មាន។

កាលពីព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសតេជោសែន ក្រុងខេមរភូមិន្ទ ខេត្តកោះកុង មន្ទីរព័ត៌មានខេត្តកោះកុង បានរៀបចំពិធីផ្សព្វផ្សាយយុទ្ធនាការ “និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ” ជំហានទី២ ដល់សិស្សានុសិស្សប្រមាណជាង ៦០០នាក់។

ក្នុងឱកាសនោះ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានមានប្រសាសន៍ថា បន្ទាប់ពីក្រសួងបានអនុវត្តយុទ្ធនាការជំហានទី ១ រួចមក ពេលនេះកំពុងឈានចូលដល់ជំហានទី ២ ដែលកំពុងដំណើរការយ៉ាងសកម្មនៅតាមរាជធានី-ខេត្តទូទាំងប្រទេស។ យុទ្ធនាការនេះទទួលបានការចូលរួមយ៉ាងផុសផុលពីសំណាក់ប្រជាពលរដ្ឋ អាជ្ញាធរ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ។ ជាពិសេស ប្រជាពលរដ្ឋ ជាពិសេសយុវជនដែលជាអ្នកប្រើប្រាស់បណ្ដាញសង្គមច្រើនជាងគេ បានបង្កើនការយល់ដឹងកាន់តែច្បាស់អំពីសារៈសំខាន់នៃការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។

យុទ្ធនាការនេះបានរួមចំណែកលើកកម្ពស់អក្ខរកម្មព័ត៌មានដល់សាធារណជន ដើម្បីទប់ស្កាត់ការចែកចាយព័ត៌មានក្លែងក្លាយនៅលើបណ្តាញសង្គម មិនឱ្យបន្តរាលដាលដល់ក្រុមគ្រួសារ និងសហគមន៍ទៀតឡើយ។

ឯកឧត្តមអ្នកនាំពាក្យបានបញ្ជាក់ថា ការវាយតម្លៃនេះផ្អែកលើការសង្កេតផ្ទាល់ ការវាយតម្លៃពីក្រុមការងារជំនាញនៃក្រសួងព័ត៌មាន និងមតិមហាជន។ ជាក់ស្តែងបើពិនិត្យលើព្រឹត្តិការណ៍ នៃការឈ្លានពានរបស់ថៃមកលើបូរណភាពទឹកដីកម្ពុជាក្នុងអំឡុងពេលរលកទី១ គេសង្កេតឃើញមានការចែករំលេកបន្តគ្នាព័ត៌មានមិនពិតជាច្រើន ដោយពុំបានគិតគូរពិចារណាមុនចែកចាយទេ។ ដែលព័ត៌មានទាំងនោះភាគច្រើនមានប្រភពពីក្រៅប្រទេស ជាពិសេសពីប្រទេសថៃ ក្នុងគោលបំណងធ្វើឱ្យចលាចល ធ្វើឱ្យសតិអារម្មណ៍មហាជនមិន «នឹងនរ បំបែកបំបាក់សាមគ្គីជាតិ និងធ្វើឱ្យប៉ះពាល់ដល់ចិត្តកងទ័ព។ ប៉ុន្តែនៅពេលដែលមានព្រឹត្តិការណ៍ឈ្លានពានរលកទី២ ប្រជាពលរដ្ឋយើងមិនបានចែករំលេក ឬផ្សាយបន្តភ្លាមៗឡើយ បន្ទាប់ពីទទួលបានព័ត៌មានពីប្រទេសថៃ ឬប្រភពមិនផ្លូវការផ្សេងៗ។

ឯកឧត្តមបានលើកយកឧហរណ៍មកបញ្ជាក់យ៉ាងដូច្នេះថា៖ «ជុំវិញករណីយោធាកម្ពុជា ៤ រូបរងរបួសនៅតំបន់ព្រំដែនកាលពីពេលថ្មីៗនេះ ទោះបីជាមានការផ្សព្វផ្សាយបំផ្លើសថាមានអ្នកស្លាប់ ក៏ប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់បណ្តាញសង្គមមិនបានចែករំលែកបន្តនោះឡើយ។ ផ្ទុយទៅវិញ ពួកគាត់បានអំពាវនាវឱ្យរង់ចាំព័ត៌មានផ្លូវការពីក្រសួងការពារជាតិ ឬស្ថាប័នព័ត៌មានដែលគួរឱ្យទុកចិត្តជាមុនសិន។ សកម្មភាពនេះ       សបញ្ជាក់ថា ប្រជាពលរដ្ឋមានការយល់ដឹងខ្ពស់ និងប្រុងប្រយ័ត្នជាងមុនខ្លាំង ដោយមិនងាយធ្លាក់ក្នុងអន្ទាក់នៃការផ្សព្វផ្សាយបែបបំពុល ញុះញង់ បែបប្រឌិត កាឡៃការពិតនោះទេ ក្រោយពេលក្រសួងព័ត៌មានបានដឹកនាំអនុវត្តន៍យុទ្ធនាការ "និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ "នេះជាបន្តបន្ទាប់រហូតមក»។

យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» (Say No to Fake News) ពិតជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការក្លាយជាខែលសន្តិសុខព័ត៌មាន ដ៏រឹងមាំមួយសម្រាប់សង្គមឌីជីថលនាពេលបច្ចុប្បន្ន។ ការផ្លាស់ប្តូរឥរិយាបថរបស់អ្នកប្រើបណ្តាញសង្គម ដោយប្រែពីអ្នកប្រើ អ្នកទទួលព័ត៌មានដោយអកម្ម មកជាអ្នកពិនិត្យព័ត៌មានសកម្មក្នុងនាមជាភ្នាក់ងារសុវត្ថិភាពព័ត៌មាន ដែលជាការរួមចំណែកក្នុងការទប់ស្កាត់ព័ត៌មានក្លែងក្លាយ ការផ្សាយពាក្យចចាមអារ៉ាម ការប្រឌិតកាឡៃ បំភ្លៃការពិត កុំឱ្យរីករាលដាលក្នុងសង្គម។ ជាងនេះទៀត នៅពេលដែលប្រជាពលរដ្ឋចេះបដិសេធព័ត៌មានក្លែងក្លាយ វានឹងជួយរក្សាស្ថិរភាព សណ្តាប់ធ្នាប់សង្គម និងទំនុកចិត្តលើស្ថាប័នព័ត៌មានស្របច្បាប់ ប្រភពព័ត៌មានផ្លូវការរបស់ក្រសួង-ស្ថាប័ន ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ-ឯកជន និងអង្គភាពសារព័ត៌មានដែលមានវិជ្ជាជីវៈ ក្រមសីលធម៌ត្រឹមត្រូវ។

នៅក្នុងឱកាសនោះ លោក អ៊ូច ទូច នាយករដ្ឋបាលសាលាខេត្តកោះកុង តំណាងលោកជំទាវ ឈី វ៉ា អភិបាលនៃគណៈអភិបាលខេត្តកោះកុង រួមជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្ត រួមទាំងសិស្សានុសិស្សបានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះយុទ្ធនាការ "និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ" ជំហានទី២។ ពួកគេបានប្តេជ្ញាចិត្តចូលរួមផ្សព្វផ្សាយយុទ្ធនាការនេះឱ្យកាន់តែទូលំទូលាយ ដើម្បីលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ វិធីការពារខ្លួនពីការបំភាន់ក្នុងយុគសម័យឌីជីថល ព្រមទាំងពង្រឹងសមត្ថភាពប្រជាពលរដ្ឋក្នុងការទទួល និងប្រើប្រាស់ព័ត៌មានដោយស្មារតីទទួលខុសត្រូវខ្ពស់​។

សូមបញ្ជាក់ថា យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ក្រោមប្រធានបទ «ពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយដើម្បីសុវត្ថិភាពព័ត៌មាន» បានដាក់ឱ្យដំណើរការជាផ្លូវការកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅវិទ្យាល័យសម្តេចហ៊ុនសែន ប៊ុន រ៉ានី វត្តភ្នំ។ 

យុទ្ធនាការនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល និងក្រសួងព័ត៌មាន ក្នុងការកសាងភាពធន់ឌីជីថល និងការពារប្រជាពលរដ្ឋ ជាពិសេសយុវជន ឱ្យចៀសផុតពីផលប៉ះពាល់នៃព័ត៌មានក្លែងក្លាយ។

បច្ចុប្បន្ន យុទ្ធនាការនេះកំពុងអនុវត្តនៅតាមគ្រឹះស្ថានសិក្សាក្នុងរាជធានី-ខេត្តចំនួន ១១ រួមមាន៖ ភ្នំពេញ, ព្រះវិហារ, តាកែវ, កំពង់ស្ពឺ, សៀមរាប, កំពង់ចាម, កំពង់ធំ, ពោធិ៍សាត់, កំពត, កែប និងខេត្តកោះកុង។ ក្រុមការងារនឹងបន្តពង្រីកសកម្មភាពនេះឱ្យគ្របដណ្តប់ទូទាំង ២៥ រាជធានី-ខេត្ត ក្នុងឆ្នាំ២០២៦នេះ៕

 

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន

2026/07/23 04:53:03 pm
​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am