សម្តេចតេជោ អរគុណជប៉ុនបានជួយកម្ពុជាចាប់តាំងពីការចាប់ផ្ដើមស្វែងរកសន្ដិភាពរហូតដល់បច្ចុប្បន្ន

2026/07/14 12:55:33 pm        110

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុនដែលតែងតែជួយកម្ពុជាចាប់តាំងពីការចាប់ផ្ដើមស្វែងរកសន្ដិភាព រហូតដល់ការអភិវឌ្ឍរីកចម្រើនរបស់កម្ពុជានាពេលបច្ចុប្បន្ននេះ គឺមិនអាចកាត់ផ្ដាច់ពីតួនាទីរបស់មិត្តជប៉ុនបានឡើយ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់មិត្តជប៉ុនបែបនេះ អនុញ្ញាតជូនឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុន ដែលនឹងចប់អាណត្តិការទូតប្រចាំកម្ពុជា ចូលសម្ដែងការគួរសម និងជម្រាបលា នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបនេះថា នៅក្នុងឱកាសនោះសម្ដេចតេជោ បានម្ដេងនូវក្ដីរីករាយដែលបានជួបឯកឧត្តមឯកអគ្គរាជទូតជាថ្មី ជាពិសេសបានជួបជជែកគ្នាមុនពេលឯកឧត្តមចាកចេញពីប្រទេសកម្ពុជាក្រោយពេលចប់អាណត្តិ។

សម្ដេចតេជោ សង្ឃឹមថា ទោះបីជាពេលនេះ ឯកឧត្តមបានផុតអាណត្តិជាឯកអគ្គរាជទូតនៅកម្ពុជា ឯកឧត្តមក៏នឹងនឹកឃើញនូវអនុស្សាវរីយ៍ដែលឯកឧត្តមបានខិតខំប្រឹងប្រែងក្នុងការកសាងពូនជ្រំនៅទំនាក់ទំនងរវាងកម្ពុជា និងជប៉ុនឱ្យកាន់តែរីកចម្រើន ហើយមកទល់ពេលនេះប្រទេសទាំងពីរបានក្លាយជាដៃគូយុទ្ធសាស្រ្ដគ្រប់ជ្រុងជ្រោយជាមួយគ្នា។

នៅក្នុងឱកាសនោះ ឯកឧត្តម UENO Atsushi បានសម្ដែងនូវការអរគុណជាពន្លឹកចំពោះសម្ដេចតេជោ ដែលបានផ្ដល់ឱកាសឱ្យឯកឧត្តម និងសហការីបានជួបសម្ដែងការគួរសម និងជម្រាបលានៅក្នុងឱកាសនេះ។ ឯកឧត្តមបានលើកឡើងថា កម្ពុជា និងជប៉ុនគឺជាដៃគូយុទ្ធសាស្រ្ដគ្រប់ជ្រុងជ្រោយជាមួយគ្នាដែលទំនាក់ទំនងប្រទេសទាំងពីរបានរីកចម្រើនស្ទើគ្រប់វិស័យជាពិសេសទំនាក់ទំនងរវាងប្រទេសទាំងពីរទាំងក្នុងវិស័យសន្ដិសុខ ពាណិជ្ជកម្ម ការវិនិយោគ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជនគឺមានភាពផុសផុល និងរីកចម្រើនជាលំដាប់ដែលបង្ហាញអំពីទំនាក់ទំនងរវាងកម្ពុជា និងជប៉ុនកាន់តែរឹងមាំបន្តទៀត។

ក្នុងឱកាសនោះឯកឧត្តមបានបង្ហាញនូវការកោតសរសើរចំពោះការរីកចម្រើនរបស់ប្រទេសកម្ពុជា, ឯកឧត្តមលើកឡើងថា ការរីកចម្រើនរបស់កម្ពុជា មិនមែនកើតឡើងត្រឹមពេលឯកឧត្តមធ្វើជាឯកអគ្គរដ្ឋទូតប៉ុណ្ណោះទេ ប៉ុន្ដែឯកឧត្តមបានមកដល់កម្ពុជាតាំងពីឆ្នាំ១៩៩១មកម្ល៉េះហើយបានឃើញអំពីការរីកចម្រើនរបស់កម្ពុជាក្នុងរយៈពេលជាង ៣០ឆ្នាំមកនេះ ដោយឯកឧត្តមមិននឹងស្មានថា ក្នុងរយៈពេលជាង ៣០ឆ្នាំមកនេះកម្ពុជាអាចដើរមកដល់ពេលនេះ បានទេ។

សម្ដេចតេជោ បានសម្ដែងនូវការពេញចិត្តចំពោះឯកឧត្តម Atsushi ដែលបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងជប៉ុន។ សម្ដេចតេជោ បានអរគុណជាអនេកប្បការចំពោះឯកឧត្តមឯកអគ្គរាជទូត ដែលក្នុងអាណត្តិរបស់ឯកឧត្តមបានលើកស្ទួយទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងជប៉ុនឱ្យកាន់តែរឹងមាំបន្ថែមទៀត។

សម្ដេចតេជោ ក៏បានអរគុណចំពោះប្រទេសជប៉ុនដែលតែងតែគាំទ្រ និងជួយដល់កម្ពុជានាពេលកន្លងមក ទាំងការចូលរួមដោះស្រាយនូវបញ្ហាផ្ទៃក្នុងរបស់កម្ពុជា ដែលជាផ្នែកមួយនៃការស្វែងរកសន្ដិភាពរបស់កម្ពុជា, ការចូលរួមចំណែកក្នុងការដោះមីនចេញពីផ្ទៃដីកម្ពុជា ហើយជាពិសេសគឺការគាំទ្ររបស់ជប៉ុនដល់កម្ពុជាលើការកសាងហេដ្ឋារចនាសម្ព័ន្ធនានាដូចជាផ្លូវ ស្ពាន និងកំពង់ផែ នៅកម្ពុជា គឺមិនអាចកាត់ផ្ដាច់នូវតួនាទីរបស់ជប៉ុនបាននោះទេ ដោយជប៉ុនបានចូលរួមចំណែកយ៉ាងសកម្មក្នុងការជួយដល់កម្ពុជា៕

 

អត្ថបទដែលទាក់ទង

ឯកឧត្តម ម៉ៅ ហាវណ្ណាល់ ៖ ការ​ផ្តល់សច្ចាប័ននៃអនុសញ្ញា និងពិធីសារអាកាសយាន​នាំមកនូវ​អត្ថប្រយោជន៍​សំខាន់ៗចំនួន​ពីរ
2026/07/14 03:18:25 pm        1
អ្នកនាំពាក្យក្រសួងព័ត៌មាន ណែនាំមន្ត្រីព័ត៌មានរាជធានី-ខេត្តត្រូវក្តាប់សភាពការណ៍ជាតិ-អន្តរជាតិ​ឱ្យបានច្បាស់លាស់ និងឆ្លើយតបចំពោះព័ត៌មានក្លែងក្លាយឱ្យបានទាន់ពេលវេលា
2026/07/14 03:07:50 pm        3
ក្រសួងកសិកម្ម​ ធ្វើជំរឿនមន្ត្រីជាក់ស្ដែងនៅតាមរចនាសម្ព័ន្ធ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦
2026/07/14 02:59:37 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឯកឧត្តម ម៉ៅ ហាវណ្ណាល់ ៖ ការ​ផ្តល់សច្ចាប័ននៃអនុសញ្ញា និងពិធីសារអាកាសយាន​នាំមកនូវ​អត្ថប្រយោជន៍​សំខាន់ៗចំនួន​ពីរ

2026/07/14 03:18:25 pm
​អ្នកនាំពាក្យក្រសួងព័ត៌មាន ណែនាំមន្ត្រីព័ត៌មានរាជធានី-ខេត្តត្រូវក្តាប់សភាពការណ៍ជាតិ-អន្តរជាតិ​ឱ្យបានច្បាស់លាស់ និងឆ្លើយតបចំពោះព័ត៌មានក្លែងក្លាយឱ្យបានទាន់ពេលវេលា
2026/07/14 03:07:50 pm
​ក្រសួងកសិកម្ម​ ធ្វើជំរឿនមន្ត្រីជាក់ស្ដែងនៅតាមរចនាសម្ព័ន្ធ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦
2026/07/14 02:59:37 pm
​អាហ្វ្រិកខាងត្បូងបាននិរទេស ឬបញ្ជូនជនអន្តោប្រវេសន៍ជាង ៥៣.០០០នាក់ ត្រឡប់ទៅប្រទេសកំណើតវិញ
2026/07/14 02:55:21 pm
​ក្រុមហ៊ួទីអះអាងពីការវាយប្រហារដោយមីស៊ីលនិងដ្រូនទៅលើអាកាសយានដ្ឋានអារ៉ាប៊ីសាអ៊ូឌីតថា ជាការសងសឹក
2026/07/14 02:51:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/12 04:15:59 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/07 11:28:55 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/14 06:40:51 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/13 11:52:07 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am