ឯកឧត្តមថ្លែងថា សមិទ្ធផលនេះ គឺជាកិត្តិយសរបស់អង្គភាពនីមួយៗ និងជាផ្លែផ្កានៃកិច្ចខិតខំប្រឹងប្រែងរួមរបស់គ្រប់ភាគីពាក់ព័ន្ធ រួមទាំងអាជ្ញាធរមូលដ្ឋាន សហគមន៍ និងប្រជាពលរដ្ឋ។ ជាថ្មីម្តងទៀត សូមអបអរសាទរចំពោះអង្គជ័យលាភីទាំងអស់ និងសម្រាប់អង្គភាពដែលមិនទាន់ទទួលបានចំណាត់ថ្នាក់ល្អនៅក្នុងឱកាសនេះ សូមបន្តខិតខំប្រឹងប្រែងបន្ថែមទៀត។
ឯកឧត្តមបន្តថា៖សូមរួមគ្នាបន្តរក្សាសមិទ្ធផលដ៏ថ្លៃថ្លានេះ និងបន្តជាគំរូក្នុងការផ្តល់សេវាសាធារណៈប្រកបដោយគុណភាព ប្រសិទ្ធភាព និងភាពជឿទុកចិត្តជូនប្រជាពលរដ្ឋ។
សូមឱ្យស្មារតីអង្គភាពគំរូ ក្លាយជាវប្បធម៌រួមរបស់រដ្ឋបាលសាធារណៈទាំងមូល ក្នុងការប្តេជ្ញាផ្តល់សេវាជូនប្រជាពលរដ្ឋប្រកបដោយគុណភាព ប្រសិទ្ធភាព គណនេយ្យភាព និងមនសិការវិជ្ជាជីវៈខ្ពស់។






