ជំនួបអាហ្សង់ទីន និងអង់គ្លេសធ្វើឱ្យគេនឹកឃើញប្រវត្តិសាស្រ្តនៃការប៉ះទង្គិចរវាងប្រទេសទាំងពីរ មិនថានយោបាយ រឺកីឡា

2026/07/14 01:18:06 pm        175

ក្រុមអ្នកគាំទ្របាល់ទាត់អាហ្សង់ទីនបានបង្ហាញទស្សនៈថា ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាមួយក្រុមជម្រើសជាតិអង់គ្លេស នាពេលខាងមុខ គឺជាការប្រកួតដ៏ស្មុគស្មាញ និងពោរពេញដោយប្រវត្តិសាស្ត្រដែលមានអារម្មណ៍ប្រកួតប្រជែងយ៉ាងខ្លាំង។

ទោះជាយ៉ាងណា ពួកគេនៅតែមានជំនឿថា អាហ្សង់ទីនអាចឈានទៅកាន់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់បាល់ទាត់ពិភពលោកបានម្តងទៀត។

ការប្រកួតដែលគ្រោងធ្វើឡើងនៅយប់ថ្ងៃពុធស្អែកនេះនៅទីក្រុង Atlanta សហរដ្ឋអាមេរិក ត្រូវបានចាត់ទុកថា ជាជំនួបដែលផ្ទុកទៅដោយប្រវត្តិសាស្ត្ររាប់ទសវត្សរ៍ ទាំងក្នុងវិស័យបាល់ទាត់ និងបរិបទនយោបាយ រវាងប្រទេសទាំងពីរ។ ក្រុមទាំងពីរក៏ត្រូវបានគេស្គាល់ថា ជាក្រុមដែលតែងតែអាចឆ្លងផុតស្ថានភាពលំបាក និងប្រកួតប្រជែងរហូតដល់ទីបញ្ចប់។

ការជួបគ្នារវាងអាហ្សង់ទីន និងអង់គ្លេស តែងតែទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែមានប្រវត្តិសាស្ត្រល្បីៗជាច្រើន រួមមានជ័យជម្នះរបស់អង់គ្លេសនៅ World Cup ឆ្នាំ១៩៦៦ ក្នុងទឹកដីខ្លួនឯង ស្រមោលនៃសង្គ្រាមកោះ Falklands ឆ្នាំ១៩៨២ គ្រាប់បាល់ "Hand of God" ដ៏ល្បីរបស់ Diego Maradona នៅឆ្នាំ១៩៨៦ ព្រមទាំងការប្រកួតដ៏តានតឹងក្នុងឆ្នាំ១៩៩៨ និងឆ្នាំ២០០២។

ទោះបីជាការប្រកួតនេះមានភាពរំភើប និងផ្ទុកទៅដោយអារម្មណ៍ប្រវត្តិសាស្ត្រយ៉ាងណាក៏ដោយ កីឡាករអាហ្សង់ទីន និងគ្រូបង្វឹក Lionel Scaloni បានព្យាយាមកាត់បន្ថយសម្ពាធផ្លូវចិត្ត ដោយបញ្ជាក់ថា ពួកគេចាត់ទុកវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ គ្រាន់តែជាជំហានមួយប៉ុណ្ណោះ ក្នុងដំណើរឆ្ពោះទៅការពារតំណែងជើងឯក។

         រំលឹកដែរថា ក្រុមទាំងពីរមានប្រវត្តិជួបគ្នានៅ World Cup សរុបប្រាំលើករួមមាន៖

-      ឆ្នាំ ១៩៦២ អង់គ្លេសឈ្នះ ៣-១ នៅវគ្គវិលជុំក្នុងពូល

-      ឆ្នាំ ១៩៦៦ អង់គ្លេសឈ្នះ ១-០ នៅវគ្គ ៨ ក្រុមចុងក្រោយ ក្នុងដំណើរឆ្ពោះទៅគ្រងជើងឯក

-      ឆ្នាំ ១៩៨៦ អាហ្សង់ទីនឈ្នះ ២-១ នៅវគ្គ ៨ ក្រុមចុងក្រោយ

-      ឆ្នាំ ១៩៩៨ ស្មើគ្នា ២-២ មុនពេលអាហ្សង់ទីនឈ្នះ ៤-៣ ដោយបាល់ ១១ ម៉ែត្រកាត់សេចក្តី វគ្គ ១៦ ក្រុម

-      ឆ្នាំ ២០០២ អង់គ្លេសឈ្នះ ១-០ នៅវគ្គវិលជុំក្នុងពូល

អត្ថបទ៖នាង សុភាវុធ




អត្ថបទដែលទាក់ទង

Brighton ចំណាយលុយបំបែកកំណត់ត្រាក្លិបនាំយកខ្សែការពារ Luka Vuskovic ពី Tottenham តម្លៃ ៤៦ លានផោន
2026/07/15 01:46:00 pm        1
កម្ពុជា ជួបម្ចាស់ផ្ទះហ្វីលីពីនល្ងាចនេះ បើកឆាកយុទ្ធនាការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ ជុំទី១
2026/07/15 01:13:57 pm        1
Mason Greenwood រកបានទ្រនំថ្មីផ្ទេរពី Marseille ទៅ Fenerbahce តម្លៃ ៣៩ លានអឺរ៉ូ
2026/07/15 01:04:39 pm        2

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចធិបតីនាយករដ្ឋមន្ត្រី អនុញ្ញាតជូន ប្រធានក្រុមហ៊ុន China Energy International ចូលជួបពិភាក្សាការងារ នៅរដ្ឋធានីប៉េកាំង

2026/07/15 04:46:27 pm
​សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សព្វព្រះរាជហឫទ័យប្រោសព្រះរាជានុញ្ញាតដល់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដឹកនាំគណៈប្រតិភូចូលក្រាបថ្វាយបង្គំគាល់ ថ្វាយព្រះពរ
2026/07/15 04:41:07 pm
​សេដ្ឋកិច្ចចិនកើនឡើងក្នុងអត្រាប្រចាំឆ្នាំ ៤,៣% នៅត្រីមាសទី២ ជាកំណើនយឺតបំផុត តាំងពីចុងឆ្នាំ២០២២
2026/07/15 04:40:34 pm
​ឆមាសទី១ឆ្នាំនេះការដោះដូរពាណិជ្ជកម្មកម្ពុជា និងRCEP មានទឹកប្រាក់ជាង ២៤ ពាន់លានដុល្លារ
2026/07/15 04:38:46 pm
​លោកស្រី Von der Leyen ទៅ​ដល់ក្រុងគីវ ដើម្បីពិភាក្សាពីយានដ្រូន​ និងការចូលជាសមាជិក EU របស់​អ៊ុយក្រែន​
2026/07/15 04:38:10 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/15 08:40:40 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/14 08:35:18 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/14 06:40:51 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/13 11:52:07 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am