អាជ្ញាធរថៃកំពុងស៊ើបអង្កេតថាតើការធ្វេសប្រហែសជាអ្វីដែលនាំឲ្យមានអគ្គិភ័យឆេះដ៏សាហាវនៅក្លឹបកម្សាន្តរាត្រីមួយ ក្នុងទីក្រុងបាងកក កាលពីយប់ថ្ងៃអាទិត្យឬអត់ ខណៈដែលជនរងគ្រោះបានរាយការណ៍ថា ទ្វារត្រូវបានចាក់សោជាប់ និងកង្វះផ្លាកសញ្ញាកំណត់ច្រកចេញសង្គ្រោះបន្ទាន់។

នគរបាលបាននិយាយថា ការប្រើប្រាស់សម្ភារៈងាយឆេះសម្រាប់តុបតែង អាចបានរួមចំណែកធ្វើឲ្យអគ្គិភ័យរាលដាលយ៉ាងឆាប់រហ័ស ខណៈដែលភ្លើងបានចាប់ផ្តើមឆេះពីឆាកនៅក្បែរនោះ។
ឧត្តមសេនីយ៍នគរបាល លោក Kittiratt Phanphet បាននិយាយកាលពីថ្ងៃចន្ទថា អគ្គិភ័យនេះបង្ហាញពីកង្វះការប្រុងប្រយ័ត្ន និងមិនអើពើនឹងសុវត្ថិភាពរបស់អតិថិជនទាលតែសោះ»។

អគ្គិភ័យនេះបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៣០នាក់ ស្លាប់ និងរាប់សិបនាក់ទៀតរងរបួស។ ក្រុមសង្គ្រោះបឋមបានរកឃើញជនរងគ្រោះជាច្រើន នៅក្នុងបន្ទប់ទឹក នៅខាងចុង នៃក្លឹបកម្សាន្តរាត្រីនោះ ជាកន្លែងដែលក្រុមអ្នកជំនាញជឿថា ពួកគេបានព្យាយាមរត់គេចខ្លួន ប៉ុន្តែមិនអាចធ្វើបានចេញរួច៕