ប្រធានសម្ព័ន្ធអារ៉ាប់និយាយថា អធិបតេយ្យភាពរបស់រដ្ឋអារ៉ាប់ គឺជា «ខ្សែបន្ទាត់ក្រហម»

2026/07/14 09:47:33 pm        46

អគ្គលេខាធិការសម្ព័ន្ធអារ៉ាប់ លោក Nabil Fahmy បាននិយាយនៅក្នុងទីក្រុងគែរកាលពីថ្ងៃចន្ទថា អធិបតេយ្យភាពរបស់រដ្ឋអារ៉ាប់ គឺជា«ខ្សែបន្ទាត់ក្រហម» ដែលមិនអាចត្រូវរំលោភបំពានបានឡើយ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានលើកដំបូងរបស់លោក ចាប់តាំងពីចូលកាន់តំណែងនៅថ្ងៃទី 0១ ខែ កក្កដា លោក Fahmy បាននិយាយថា សន្តិសុខជាតិរបស់ពិភពអារ៉ាប់ គឺជាការទទួលខុសត្រូវរួមគ្នា ដែលតម្រូវឲ្យមានជំហរឯកភាពគ្នា។

លោកបានលើកឡើងថា៖«ការឈ្លានពានណាមួយដែលកំណត់គោលដៅទៅលើសន្តិសុខរបស់រដ្ឋអារ៉ាប់ណាមួយ គឺជាការឈ្លានពានប្រឆាំងនឹងសន្តិសុខរបស់ពិភពអារ៉ាប់ទាំងមូល»។

ចំពោះភាពតានតឹងក្នុងតំបន់ លោក Fahmy បាននិយាយថា វិបត្តិនៅក្នុងប្រទេសស៊ូដង់ ស៊ីរី យេម៉ែន លីប៊ី និងសូម៉ាលី អាចដោះស្រាយបានតែតាមរយៈការសន្ទនា និងការទូតប៉ុណ្ណោះ។

លោកបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់សម្ព័ន្ធអារ៉ាប់ ក្នុងការគាំទ្រកិច្ចខិតខំប្រឹងប្រែងដើម្បីស្តារសន្តិសុខ និងស្ថិរភាព នៅក្នុងប្រទេសទាំងនេះ ដោយផ្តោតលើការរក្សាបូរណភាពទឹកដីរបស់ពួកគេ បញ្ចប់អរិភាព ពង្រីកជំនួយមនុស្សធម៌ និងធានាការវិលត្រឡប់ដោយសុវត្ថិភាព និងថ្លៃថ្នូររបស់ប្រជាជនដែលត្រូវបានផ្លាស់ទីលំនៅ និងជនភៀសខ្លួន។

លោក Fahmy បានបញ្ជាក់ថា បុព្វហេតុប៉ាឡេស្ទីន នៅតែជាអាទិភាពចម្បងរបស់សម្ព័ន្ធអារ៉ាប់ ដោយសន្យាថា នឹងបន្តការពារសិទ្ធិស្របច្បាប់របស់ប្រជាជនប៉ាឡេស្ទីន ធ្វើការដើម្បីបញ្ចប់ការកាន់កាប់ និងចាប់ជនល្មើសនៃ«ឧក្រិដ្ឋកម្មប្រឆាំងនឹងជនស៊ីវិល ឲ្យទទួលខុសត្រូវ»៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        154
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        143
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm