កងកម្លាំងរុស្ស៊ីបានធ្វើការវាយប្រហារជាក្រុមពេញមួយយប់ ដោយបានបំផ្លាញទីតាំងឧស្សាហកម្មយោធានៅទីក្រុងគីវ និងហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ នៅកំពង់ផែ Yuzhny ក្នុងតំបន់ Odessa ដែលប្រើសម្រាប់ផ្ទុក និងរក្សាទុកប្រេងឥន្ធនៈ និងប្រេងរំអិលសម្រាប់យោធាអ៊ុយក្រែន។ នេះបើយោងតាមក្រសួងការពារជាតិរុស្ស៊ី។

ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា៖«ពេញមួយយប់ថ្ងៃចន្ទ កងកម្លាំងប្រដាប់អាវុធរុស្ស៊ី បានធ្វើការវាយប្រហារជាក្រុមដោយប្រើអាវុធបាញ់ចេញពីអាកាស និងពីដីរយៈចម្ងាយឆ្ងាយ ដែលមានភាពជាក់លាក់កម្រិតខ្ពស់ និងយានដ្រូន។ ការវាយប្រហារទាំងនោះ បានត្រូវចំទីតាំងឧស្សាហកម្មយោធា នៅទីក្រុង គីវ ដែលពាក់ព័ន្ធនឹងការអភិវឌ្ឍ និងផលិតមីស៊ីល និងយានដ្រូនប្រភេទផ្សេងៗ ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ នៅកំពង់ផែ Yuzhny ក្នុងតំបន់ Odessa ដែលប្រើសម្រាប់ស្តុក និងរក្សាទុកប្រេងឥន្ធនៈ និងប្រេងរំអិលសម្រាប់យោធាអ៊ុយក្រែន»៕
